ព័ត៌មានសន្តិសុខសង្គម

គួរឱ្យអណោចអាធ័ម.សន្តិសុខវ័យចំណាស់ម្នាក់ កំពុងតែជិះកង់សុខៗ ស្រាប់តែដួលស្លាប់នៅតាមចិញ្ចើមថ្នល់ មិនដឹងមូលហេតុ..!

(ភ្នំពេញ) សន្តិសុខវ័យចំណាស់ម្នាក់ កំពុងតែជិះកង់សុខៗ មិនដឹងថាបញ្ហាអ្វី ស្រាប់តែដួលស្លាប់នៅតាមចិញ្ចើមថ្នល់ គួរឱ្យអណោចអាធ័មបំផុត ។

ហេតុការណ៍នេះ ត្រូវបានក្រុមអ្នកសារព័ត៌មាន និង ប្រជាពលរដ្ឋ បានប្រទះឃើញ នៅវេលាម៉ោងប្រម៉ានជា ៩ :១៥ព្រឹក ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២១នេះ. ស្ថិតនៅត្រង់ចំណុចត្រង់ផ្លូវបេតុងមួយកន្លែង (ខាងកើតវត្តអង្គតាមិញ) ក្នុងសង្កាត់ចោមចៅទី១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះខាងលើ ឈ្មោះ វង្ស ផេង អាយុ៥១ មុខរបរជាបុគ្គលិកក្រុមឯកជន MPA មានទីលំនៅបច្ចុប្បន្ននៅ ក្បែរទីតាំងកន្លែងកើតហេតុ ។

ការស្លាប់របស់ជនរងគ្រោះគឺនៅ មិនទាន់បានដឹងអំពី
មូលហេតុពិតប្រាកដនៅឡើយនោះទេ គឺ ស្ថិតនៅក្រោមការធ្វើ កោសល្យវិច័យពីខាងសមត្ថកិច្ចជំនាញជាមុនសិន..៕

ប្រភពដោយ ៖ លោក កែវ សារិទ្ធ

adm

Leave a Reply

Your email address will not be published. Required fields are marked *