ព័ត៌មានរាយការណ៍

ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើនៅតែបន្តដឹកឈើយ៉ាងគគ្រឹតគគ្រេងដោយមិនខ្លាចមន្ត្រីជំនាញបរិស្ថានទាល់តែសោះ!

ខេត្តសៀមរាប៖ ក្រុមឈ្មួញដុះស្លែនៅតែបន្តឆ្លៀតឱកាសលួចដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលរដ្ឋាភិបាល កំកុងទប់ស្កាត់ការឆ្លងរាលដាលជំងឺ covid-19

តែក្រុមឈ្មួញទាំងនេះថ្លើមធំហ៊ានដឹកជញ្ជូនឈើដោយមិនញញើតមន្ត្រីបរិស្ថាន នៅតាមដងផ្លូវទាល់តែសោះ។

ជាក់ស្ដែងនៅ ថ្ងៃទី ១៤ វេលាម៉ោង ៩ៈ ២១នាទី ខែកក្កដាឆ្នាំ ២០២១ នេះ ក្រុមឈ្មួញបានធ្វើចរាចរណ៍ដឹកឈើខុសច្បាប់ឆ្លងកាត់ស្នាក់ការបរិស្ថានចង់ស្រោង ដែលមានលោកគង់ សុធា ជាប្រធានស្នាក់ការ ហើយមិនបង្ក្រាបក្រុមឈ្មួញទាំងនោះទេ បែរជាទុក្ខអោយឈ្មួញទាំងនោះ ដឹកឈើយកទៅលក់ចែកចាយនៅតាមសិប្បកម្មកែច្នៃនានាក្នុងស្រុកជីក្រែងបានដោយរលូន។

យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាមានមន្ត្រីបរិស្ថាននៅក្នុងស្នាក់ការខ្លះ ពេលដែលមានក្រុមឈ្មួញដឹកឈើម្ដងៗនាំគ្នាពន្លត់ភ្លើងមុខស្នាក់ការ ពេលដែលឈើចេញទៅអស់ទើបគេបើកភ្លើងស្នាក់ការវិញ ។

ប្រភពបានបន្តឲ្យដឹងទៀតថា ពូគាត់ក៏ឆ្ងល់ស្នាក់ការជំនាញនៅតាមដងផ្លូវក៏មានច្រើន ចុះហេតុអ្វីបានមើលមិនឃើញគោយន្តកន្ត្រៃ ៥ ទៅ ៦ គ្រឿងនេះ? ឬក៏មន្ត្រីជំនាញទាំងអស់នោះ បានត្រឹមតែឈរមើលមិនហ៊ានបង្ក្រាបគោយន្តកន្ត្រៃដឹកផលអនុផលព្រៃឈើ។

ពលរដ្ឋសង្ឃឹមថាលោកស៊ុន គង់ ប្រធានមន្ទីរស្ថានខេត្តសៀមរាប នឹងមានវិធានការបង្រ្កាប មិនលើកលែងឱ្យមន្ត្រីក្រោមឱវាទ ឈរមើលក្រុមឈ្មួញធ្វើចរាចរណ៍ដឹកឈើខុសច្បាប់ឆ្លងកាត់តាមស្នាក់ការមន្ត្រីរបស់លោកទៀតនោះទេ។

អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីរលោកគង់ សុធា មេស្នាក់ការបរិស្ថានចង់ស្រោងបានទេ ព្រោះពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺ ជុំវិញករណីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើ៕រាយការណ៍ដោយ៖សហការី សុខ ណា

adm

Leave a Reply

Your email address will not be published. Required fields are marked *