(ខេត្តកណ្តាល)៖ នៅថ្ងៃ១៤ខែកក្កដាឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទីនាព្រឹកមិញនេះ នៅចំណុច ផ្លូវ២០៦ភូមិដេីមមៀន សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ពីរនាក់ប្តីប្រពន្ធ ដោយប្តីជាអ្នកឌុបតាមផ្លូវលេខ២០៦ ឆ្ពោះទៅកន្លែងធ្វេីការនៅភ្នំពេញ ដល់ត្រង់ចំណុចកេីតហេតុខាងលេីស្រាប់តែជនសង្ស័យខាងលេីជិះម៉ូតូ១គ្រឿងមកពីក្រោយដល់ទន្ទឹមរួចធ្វេីសកម្មភាពឆក់កាបូបយួរដៃរបស់ជនរងគ្រោះកាន់ដាក់លេីភ្លៅ រួចជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះជិះម៉ូតូដេញតាមស្រែកថាចោរៗផ្អេីលដល់ប្រជាពលរដ្ឋ ទេីបកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅជួយអន្តរាគមន៍ដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យបានរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។
ជនរងគ្រោះ ០១នាក់
-ឈ្មោះស៊ន ស្រីនាង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅ:ផ្ទះលេខ៦៦ផ្លូវលេខ១០បុរីភពថ្មី២ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ ជាបុគ្គលិកក្រុមហ៊ុនBIM។
ជនសង្ស័យឈ្មោះគឹម មនោរម្យ ហៅណូ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរទីលំនៅៈ ភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងមានដូជា៖ ម៉ូតូ១គ្រឿងម៉ាកHONDA១២៥ពណ៌ខ្មៅសេរីឆ្នាំ២០២១ផ្លាកលេខភ្នំពេញ1IS.3509(របស់ជនសង្ស័យជិះធ្វេីសកម្មភាព)។
-កាបូបយួរដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)។
-កាបូបដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនរងគ្រោះ)។
-ទូរស័ព្ទដៃចំនួន២គ្រឿង(ម៉ាកiphone.Xs maxពណ៌មាស និងម៉ាកmeituពណ៌សលាយផ្កាឈូក)របស់ជនរងគ្រោះ ។
សូមបញ្ជាក់ថាជនសង្ស័យខាងលេីមានដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាលលេខ២៩៦ដកបចខចេញដោយចៅក្រមស៊េីបសួរជួន វណ្ណ: ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ពីបទ លួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃ ២៣ ខែមីនា ឆ្នាំ ២០២០ ។
ដោយ ៖ សុវណ្ណារាជ