ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងមួយកន្លែងសមត្ថកិច្ចចាប់បាន អ្នកលេងបាន៤នាក់ .!

(បាត់ដំបង)៖កម្លាំងនគរបាលបានចុះបង្ក្រាបទីតាំងលួចបើកលេងល្បែងស៊ីសងប្រភេទបៀរអាប៉ោងមួយកន្លែងចាប់អ្នកពាក់ព័ន្ធចំនួន៤នាក់អនុវត្តតាមនីតិវិធី។


មន្ត្រីនគរបាលបានឱ្យដឹងថា កម្លាំងបានចុះបង្ក្រាបទីតាំងបើកលួចលាក់លេងល្បែងស៊ីសងបៀរអាប៉ោងមួយកន្លែង ឋិតនៅក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២១។

ក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានចាប់អ្នកប្រព្រឹត្តប្រុសស្រីចំនួន៤នាក់ ។


ជនញៀនល្បែងទាំង៤នាក់នោះឈ្មោះង៉ែត ផល ភេទស្រី អាយុ៥៧ឆ្នាំជាម្ចាស់ផ្ទះ,ឈ្មោះឡត់ ពឿន ភេទប្រុសអាយុ ៥៧ឆ្នាំជាអ្នកបាញ់មេអាប៉ោង,ឈ្មោះស៊ន ឆុន ភេទប្រុស អាយុ៥៧ឆ្នាំជាអ្នកលេង និងឈ្មោះភី ភន ភេទប្រុសអាយុ៦០ឆ្នាំជាអ្នកលេង។ទាំងអស់គ្នារស់នៅភូមិព្រែកជីក ឃុំ ព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សម្ភារដែលដកហូតបានៈមេអាប៉ោង កម្រាល ចានបាញ់ និងសម្ភារមួយចំនួន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *