ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជើងខ្លាំងខាងលួចកាត់ខ្សែភ្លើងតាមបង្គោលទៅតុលាការ.!

(ភ្នំពេញ)៖កម្លាំងនគរបាលបានបញ្ជូនជនម្នាកជំនាញខាងលួចកាត់ខ្សែភ្លើងតាមបង្គោលបំភ្លឺផ្លូវម្តុំស្ពានអាកាសស្ទឹងមានជ័យទៅតុលាការនៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១។

ជនសង្ស័យមានឈ្មោះ ឆៃលី សម្បត្តិ ហៅ ញ៉ាញ ភេទប្រុស អាយុ២៤ឆ្នាំមានផ្ទុកសារធាតុញៀន ត្រូវកម្លាំងនគរបាលស្ទឹងមានជ័យទី១ចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកក្កដាដោយជនសង្ស័យរួបនេះកំពុងលួចកាត់យកខ្សែភ្លើងតាមបង្គោលបំភ្លឺផ្លូវ នៅស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងដង្កាប់ចំនួន២ដើម ជារបស់ជនសង្ស័យ និងខ្សែភ្លើងកាត់ផ្តាច់ជាកំណាត់ៗ មួយចំនួន កំពុងស្ថិតនៅក្នុងដៃតំណាងអយ្យការសាកសួរ ដើម្បីចោទប្រកាន់ ទៅតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *