ព័ត៌មានរាយការណ៍

អបអរសាទរអ្នកស្រុកពារាំងផង👏 មនុស្សជិត៨០នាក់ជាលទ្ធផលលើកទី១ គឺអវិជ្ជមានកូវីដ១៩ទាំងអស់នៅស្រុកពារាំង,,,

(ព្រៃវែង)៖ លោក ហួត កល្យាណ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពារាំង

បានថ្លែងនៅរសៀលថ្ងៃទី២៧.០២.២០២១ថា៖ លទ្ធផលអ្នកពាក់ព័ន្ធ និងស្ដ្រីវិជ្ជមានកូវីដ១៩ម្នាក់ ។
ដែលដឹកម្ដាយពីភ្នំពេញ មកលេងស្រុកកំណើត នៅភូមិជុំនីក ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែងនោះ គឺអវិជ្ជមានកូវីដ១៩ទាំងអស់។

លោក ហួត កល្យាណ បន្តថា៖ អ្នកពាក់ព័ន្ធដែលត្រូវបានយកមកធ្វើចត្តាឡីស័ក សរុប៧៨នាក់។
ក្នុងនោះធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែងចំនួន៥៤នាក់ (ស្រី៣២នាក់)។
និងនៅវិទ្យាល័យ ហ៊ុន សែន កំពង់ពពិលចំនួន២៤នាក់(ស្រី១៣នាក់)។

ជុំវិញករណីនេះ! របាយការណ៍អាជ្ញាធរស្រុកពារាំង បង្ហាញថា៖ មុនដំបូងអ្នកជំងឺឈ្មោះ គិន កុលាប ភេទស្រី អាយុ៣៦ឆ្នាំ Tel 010454668 រកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី ២៤.០២.២០២១។
ស្ដ្រីរូបនេះស្នាក់នៅផ្ទះលេខ១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌ ឫស្សីកែវ.ក្រោយឃ្លាំងសាំងសូគីម៉ិច ជិតសកលវិទ្យាល័យការពារជាតិ។

របាយការណ៍ដដែលបន្តថា៖ សមាជិកក្នុងផ្ទះរបស់នាងប្រហែល ៨នាក់។
កូនទី១ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ សាលា ABI បឹងសាឡាង។
កូនទី២ អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឹងឈូក១។
ប្តីអ្នករត់ PassApp ឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ 016 335 435 ប្រភពចម្លង។

ដើមហេតុ៖កាលពីថ្ងៃទី១៩.០២.២០២១ឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ អ្នករត់ PassApp បានទៅញ៉ាំបាយជាមួយមិត្តភ័ក្រ នៅហាង(N8)ម្ដុំផ្សារអូឡាំពិក ភ្នំពេញ។

រួចក៍មកផ្ទះរស់នៅជាមួយក្រុមគ្រួសារដូចធម្មតា លុះដល់ថ្ងៃទី២០.០២.២០២១ រូបគេមានអាការៈស្ងួតក.និងគ្រុនក្តៅកំដៅ ៣៧.៥។

លុះដល់ថ្ងៃទី២១.រហូតដល់ថ្ងៃទី២៤.០២.២០២១ ស្ដ្រីឈ្មោះ គិន កុលាប បានមកកំដរម្តាយបង្កើត ដែលមានជំងឺ(លើសឈាម) នៅមន្ទីរពេទ្យកាល់ម៉ែត្រ អគារទូទៅ ”ក” បន្ទប់ ២០២។

ទន្ទឹមនិងនោះស្ដ្រីឈ្មោះ គិន កុលាប រួមនិងប្ដីឈ្មោះ ស៊ី ថាត់ មានការសង្ស័យក៍ស្ម័គ្រចិត្តឱ្យគ្រូពេទ្យយកសំណាកទៅពិនិត្យ ដោយទុកលេខទូរស័ព្ទឱ្យគ្រូពេទ្យដើម្បីផ្ដល់ព័ត៌មាន។

ហើយស្ដ្រីឈ្មោះ គិន កុលាប បានជិៈ PassApp ជូនម្តាយចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ ។
ទៅផ្ទះនៅភូមិជំនីក ឃុំកំពង់ពពិល ស្រុកពារាំង និងបានញ៉ាំបាយជុំគ្នា ព្រមទាំងជិតខាងមកសួរសុខទុក្ខស្ដ្រីជាម្ដាយដែលមានជំងឺលើសឈាម ផងដែរ។
ពេលញ៉ាំបាយមានក្មួយស្រីអាយុ១ខួប ៨ខែ ញ៉ាំបាយចានជាមួយអ្នកជំងឺទៀតផង នេះជាលេខទូរស័ព្ទម្តាយក្មេង 086 311 256 ។

លុះដល់ល្ងាចថ្ងៃទី២៤.០២.២០២១ គ្រូពេទ្យនៅភ្នំពេញ បានទូរស័ព្ទមកប្រាប់ថា៖ លទ្ធផលសំណាករបស់ខ្លួន គឺវិជ្ជមានកូវីដ១៩ហើយ ។
ខណៈនោះរូបគេក៍បានវិលត្រឡប់ទៅភ្នំពេញវិញ ដើម្បីព្យាបាលជំងឺកូវីដ១៩៕

adm

Leave a Reply

Your email address will not be published. Required fields are marked *