ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(ខេត្តព្រៃវែង)៖ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣

របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធ អនឡាញ ហ្សូម (online zoom)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធានច្រកចេញចូលតែមួយសាលាខេត្ត និងប្រធាន-អនុប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធមួយចំនួន។

របៀបវារៈក្នុងកិច្ចប្រជុំរួមមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ ពិភាក្សា ចូលរួមផ្តល់យោបល់ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២១ និងសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៣។
៤- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
៥- បញ្ហាផ្សេងៗ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *