(ភ្នំពេញ)៖ បុរសចិនម្នាក់និងមានមិត្តភក្តិម្នាក់ផងបានបើករថយន្តឡិចស៊ីសRX330 ក្នុងស្ថានភាពស្រវឹងស្រាខ្លាំងទៅបុករបាំងថ្មចែកផ្លូវដាច់កាឡេកង់ទៅមុខលែងរួច ។
ហេតុការណ៍នេះបានកើតឡើងនៅមុខក្រសួងមហាផ្ទៃ តាមផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២១។
សាក្សីបានឱ្យដឹងថាមុនកើតហេតុ រថយន្តបង្កម៉ាកឡិចស៊ីសRX330 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BI-1353 បានបើកតាមផ្លូវព្រះនរោត្ដម ក្នុងល្បឿនលឿន និងមិនប្រយ័ត្នបានរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹងធ្វើឱ្យរបាំងថ្មបាក់អស់១កង់ខ្ទាតមកផ្លូវម្ខាងទៀត។ រីឯរថយន្តបង្កបានដាច់កាឡេទៅមិខលែងរួច ។
ករណីគ្រោះថ្នាក់ចរារណ៍នេះមិនបណ្ដាលឱ្យមានអ្នក រងរបួសទេ ក្រោយមកសមត្ថកិច្ចខណ្ឌចំការមន យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ៕