(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត និងថ្នាក់មូលដ្ឋានទាំងអស់ ត្រូវតែដោះស្រាយបញ្ហា ឬទុកកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន កុំចាំឲ្យប្រជាពលរដ្ឋរាយការណ៍មកដល់សម្ដេច ហើយសម្ដេចដាក់បញ្ហានេះត្រឡប់ទៅវិញ។ ក្នុងឱកាសបន្ដដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមរយៈ Facebook របស់សម្ដេចផ្ទាល់ គឺទទួលបាននូវសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដើម្បីសុំឲ្យសម្ដេចជួយអន្ដរាគមន៍ដោះស្រាយ ហើយសម្ដេចក៏បានបញ្ជូនបញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋានវិញ ដើម្បីស្រាយជូនប្រជាពលរដ្ឋ។ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការទទួលនូវសំណូមពរ ឬបញ្ហារបស់ប្រជាពលរដ្ឋដោយផ្ទាល់បែបនេះ ក៏ជារឿងល្អសម្រាប់ថ្នាក់ដឹកនាំ ប៉ុន្ដែបើមើលមួយជ្រុងទៀតបានបង្ហាញថា ប្រជាពលរដ្ឋមិនកក់ក្ដៅជាមួយមន្ដ្រីនៅមូលដ្ឋាន បានជាពួកគាត់បញ្ជូនព័ត៌មាននេះមកថ្នាក់លើ ដើម្បីឲ្យជួយអន្ដរាគមន៍ដោះស្រាយ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «បញ្ហានេះ ខ្ញុំស្នើសុំឲ្យរាជធានី-ខេត្ត ក៏ដូចជាអង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ធ្វើមិចយើងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋគាត់មានអី គាត់ទាក់ទងយើង ហើយដោះស្រាយបញ្ហានៅហ្នឹងកន្លែង លើកលែងតែយើងដោះស្រាយ មិនចេញហួសសមត្ថភាពរបស់យើង។ តែបើបញ្ហានៅក្នុងសមត្ថភាពរបស់យើងហើយ […]
(ភ្នំពេញ)៖ ថ្លែងក្នុងសារចូលរួមរំលែកទុក្ខនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ បានចាត់ទុកថា ការសោយទិវង្គតរបស់សម្ដេច”ក្រុមព្រះនរោត្តម រណឫទ្ធិ”គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អនិងឆ្នើមមួយព្រះអង្គ។ សូមជម្រាបថា៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត នៅប្រទេសបារាំង នៅថ្ងៃទី២៨ វិច្ឆិកា ២០២១ក្នុងព្រះជន្ម៧៧ព្រះវស្សា ៕ អ្នកប្រមាញ់២
ភ្នំពេញ៖ នៅថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។ សូមជម្រាបថា រាជធានីភ្នំពេញត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN Mayors Forum 2022) ក្នុងរយៈពេល២ថ្ងៃ នោះគឺថ្ងៃសុក្រ និងសៅរ៍ ថ្ងៃទី២ និង៣ ខែធ្នូ ឆ្នាំ២០២២។ កិច្ចប្រជុំ និងវេទិកានេះ នឹងមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុងក្នុងតំបន់អាស៊ាន និងក្រៅអាស៊ាន មានជាង៣០ទីក្រុងធំៗចូលរួមផងដែរ។ កម្មវិធីនេះ ជាគម្រោងនៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩:០០ ដល់ ១០:១៥ ព្រឹក នឹងមាន ពិធីបើកជាផ្លូវការ […]