ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាល បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​បាន​ទទួល​អំណោយ​មនុស្សធម៌​!

ខេត្តកណ្តាល​៖ នៅ​រសៀល​ថ្ងៃ ព្រហស្បតិ៍ ទី​២៤ ខែមិថុនា ឆ្នាំ​២០២១នេះ។

​អគ្គនាយក​ក្រុមហ៊ុន អ៉ី​ស្ដ អេស៊ាន ជា​យ័ន រៀល​អ៉ី​ស្ទេ​ត ឯ​.​ក បាន​ជូន​រដ្ឋបាល​ខេត្ត​កណ្ដាល​សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ។​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល​បាន​អញ្ជើញ​ជួប​សំណេះសំណាល​-​បាន​ទទួល​អំណោយ​ជា​ម៉ាស​ចំនួន​២​ម៉ឺន​បន្ទះ និង​កញ្ចប់​សុខភាព Jovan ចំនួន​៤០​កញ្ចប់ ពី​លោក KONG J គ្រប់គ្រង​អគ្គនាយក​ក្រុមហ៊ុន អ៉ី​ស្ដ អេស៊ាន ជា​យ័ន រៀល​អ៉ី​ស្ទេ​ត សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ។​

​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ អគ្គនាយក​ក្រុមហ៊ុន និង​សហការី ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​កណ្ដាល តាមរយៈ​ការផ្ដល់​អំណោយ ជា​ម៉ាស និង​កញ្ចប់​សុខភាព ក្នុង​ការប្រយុទ្ធប្រឆាំង ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ដែល​សកម្មភាព​នេះ ប្រកបដោយ​ទឹកចិត្ត​សប្បុរស និង​សទ្ធា​ជ្រះថ្លា​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *