ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥ និង ២៥ នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវ៥០ម៉ែតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ 5A-0687ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុក និងកិនម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BY-8009-ជិះដោយបុរសម្នាក់រួមដំណើរដោយនារីម្នាក់ទៀតធ្វើដំណើរស្របទិសគ្នាពីជើងទៅត្បូង ហើយកិនពីលើបណ្ដាលឱ្យអ្នកជិះពីក្រោយម៉ូតូ និងអ្នករួមដំណើរដួលខ្ទាតចេញរងរបួសស្រាល និងស្ត្រីម្នាក់ទៀតស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកើតហេតុនោះភ្លាម រួចទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែង និងយកម៉ូតូជនរងគ្រោះ និងរថយន្តបង្ករទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ។ ចំណែកសាកសពសមត្ថកិច្ចជំនាញកុស្យលវិច្ច័យបានធ្វើកំណត់ហេតុរួចរាល់ក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕