ព័ត៌មានជាតិ

សមត្ថកិច្ច​ដកហូតត្រី​ត្រសក់​១​ក្បាល ​ទម្ងន់​៩​គីឡូក្រាម​​​ពី​ជនល្មើស​

ស្ទឹងត្រែង ៖​កម្លាំងនគរបាលប្រឆាំង​បទល្មើស​សេដ្ឋកិច្ចខេត្តស្ទឹងត្រែងបានចុះ​ពិនិត្យ​ទីតាំង​នេសាទខុសច្បាប់ ចំនួន ៩​កន្លែងនិងដកហូតត្រីត្រសក់មួយក្បាលមានទម្ងន់រហូតដល់ទម្ងន់​៩គីឡូក្រាមនិងត្រីខ្យាមួយក្បាល។ការដកហូតត្រីបានធ្វើឡើងនៅត្រង់ចំណុចអូរអញ្ជា​ង ស្ថិតក្នុងភូមិខ្សាច់​ថ្មី ឃុំ​តា​ឡា​តស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​កាលពី​រសៀល​ថ្ងៃទី២០ខែសីហា​ឆ្នាំ២០២០។

លោក​វរសេនីយ៍ឯក​ឯក វ៉ា សុផាន់ នាយ ការិយាល័យ ប្រឆាំង បទល្មើសសេដ្ឋកិច្ចបានឱ្យដឹងថានៅរដូវ នេះ គឺជារដូវបិទនេសាទតែសកម្មភាពនេសាទខុសច្បាប់នៅតែកើតមានតាមទីដាច់ស្រយាលមួយចំនួន ជា ហេតុ ធ្វើឱ្យ​បាត់បង់ នូវ ពូជ ត្រី សំខាន់ៗ ។​

លោក​វរសេនីយ៍ឯក​ឯក បាន បន្ត ទៀត ថា ការ ចុះ ស្វែងរក​ទីតាំង​នេសាទ​ខុសច្បាប់​នេះ សមត្ថកិច្ច បាន រក ឃើញ ទីតាំង ដាក់​ឆ្នុក​ខុសច្បាប់ ក្នុង​អូរ​ចំនួន​៩​កន្លែង នៅ ក្នុង អន្លង់ អភិរក្ស របស់ សហគមន៍ សាមគ្គី រុងរឿង​។​ក្នុង​នោះបាន ដកហូត ឧបករណ៍ នេសាទ ខុសច្បាប់ មួយ ចំនួន និង ប្រភេទ ត្រី កម្រ ចំនួន ពីរ ក្បាល​គឺ​ត្រី​ខ្យា​មួយ​ក្បាល​និង​ត្រី​ត្រសក់​មួយ​ក្បាល​នៅ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​៕​សុខុម​

Leave a Reply

Your email address will not be published. Required fields are marked *