ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលខេត្តកណ្ដាល ស្រាយបំភ្លឺជុំវិញ រឿង (ឡានដឹកដីបើកបរយ៉ាងអាណាធិបតេយ្យ គ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋ..)

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលនិងក្រុមការងាប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផងនោះ។

មានគណនី ហ្វេសបុក(Facebook)សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សាររបស់ផេក(page)ស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលស្រុកល្វាឯម សូមធ្វើការឆ្លើយតប ជូនគណនីហ្វេសប៊ុក(Facebook) ដែលមានខ្លឹមសារថា៖

ខ្ញុំបាទសូមគោរពដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាល និង មន្ត្រីក្រោមឱវាទ សូមមេត្តាជួយមកពិនិត្យនៅឃុំ សារិកាកែវ ស្រុក ល្វាឯម ខេត្ត កណ្ដាល ផងចុះព្រោះឡានដឹកដីបើកបរយ៉ាងអាណាធិបតេយ្យ វ៉ា ជែង គ្មានគិតពីសុវត្ថិភាពប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ ម្យ៉ាងវិញទៀតដឹកដីជ្រុះពេញផ្លូវថ្នល់បណ្ដាលឲ្យហុយ ប៉ះពាល់ដល់សុខភាព និង អ្នកជិះម៉ូតូតាមដងផ្លូវ ហើយពេលខ្លះស៊ីផ្លេដេញគ្នាដូចប្រណាំងឡានស្ទើរតែគាំងបេះដូង ។

សូមមេត្តាជួយរកដំណោះស្រាយផង ព្រោះនេះជាលើកទី ២ ហើយដែលខ្ញុំរាយការណ៍ ព្រោះលើកទី ១ មិនទទួលបានលទ្ធផលសោះ ។

ជាលទ្ធផល៖ក្រោយពីទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានបញ្ជាទៅលោក អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ចរាចរណ៍និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសារិកាកែវឲ្យដឹកនាំកម្លាំងចុះទៅ ពិនិត្យមើលដល់ទីតាំងផ្លូវលេខ៣៨០គឺមានស្ថានភាពជ្រុះដី ហុយពិតប្រាកដមែនហើយចំពោះការបើកវ៉ាជែង បើមានសមត្ថកិច្ចល្បាតតាមដងផ្លូវពួកក្រុមឡានដឹកដីនេះពុំហ៊ានធ្វើសកម្មភាពវ៉ាជែងស៊ីផ្លេដេញគ្នាឡើយ។ សមត្ថកិច្ចយើងក៏បានអនុវត្តន៍ជំនាញធ្វើការហៅពួកគាត់ធ្វើត្រួតពិនិត្យនិងណែនាំអប់រំពីច្បាប់ចរាចរណ៍ ហើយបានឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ការបើកល្បឿនលឿនវ៉ាជែងនិងឲ្យគ្របដីមិនឲ្យជ្រុះ លើថ្នល់បណ្តាលឲ្យប្រឡាក់ថ្នល់ហុយប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនិងអ្នកធ្វើដំណើរ ហើយពួកគាត់បានសន្យាអនុវត្តន៍ឲ្យបានតាមការណែនាំ។

adm

Leave a Reply

Your email address will not be published. Required fields are marked *