ព័ត៌មានរាយការណ៍

បែកធ្លាយ! ពលរដ្ឋហួសចិត្តនិងមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ!

(កណ្ដាល)៖ ពលរដ្ឋបានមានប្រតិកម្ម តិៈដៀលធ្ងន់ៗ មកលើមន្ត្រីពេទ្យនិង(គ្រូពេទ្យ) ។
នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល «ពាក់ព័ន្ធការផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ»។
នេះបើយោងតាម គណនីហ្វេសប៊ុកឈ្មោះ ឡូញ លឿនលក់ទូរស័ព្ទ.បានបង្ហោះឡាយ កាលពីយប់ទី១៧.០៦.២០២១។

ការតិៈដៀលនេះ បន្ទាប់ពីពួកគាត់ដឹកអ្នករបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ បាក់ដៃបាក់ជើង តាមរថយន្តឯកជន។ចូលទៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ក្នុងបំណងឱ្យគ្រូពេទ្យនៅទីនោះ ជួយសង្គ្រោះ កាលពីយប់ទី១៧.០៦.២០២១។

ពោលគឺ ពេលដឹកមកដល់ក្នុងមន្ទីរពេទ្យហើយ បែរជាគ្រូពេទ្យ រវល់ហូបចុកជុំគ្នា។
មិនទទួលព្យាបាល ឬជួយសង្គោះអ្នករបួសឡើយ ។ បណ្ដាលឱ្យអ្នករបួស ដេកហូរឈាម នៅលើរថយន្តឯកជន ក្នុងបរិវេនមន្ទីរពេទ្យ ជាង៣ម៉ោង រហូតខ្សោះខ្លួន អត់មានអ៊ុកស៊ីសែនជួយដង្ហើម។

ជាងនេះទៅទៀត ពេលគ្រួសាររងគ្រោះស្នើសុំឱ្យរថយន្តមន្ទីរពេទ្យបង្អែក ជួយដឹកអ្នករបួសទៅសង្គ្រោះនៅភ្នំពេញ ។ ក៍គ្មានគ្រូពេទ្យ ឬតៃកុងឡានពេទ្យណាម្នាក់ ជួយដឹកពួកគាត់ឡើយ ទាំងដែល រថយន្តរបស់មន្ទីរពេទ្យ នៅទំនេរចតចោលក្បែរអគារពេទ្យសោះនឹង។សកម្មភាពនេះ ជាហេតុនាំឱ្យក្រុមគ្រួសារអ្នករបួស សម្ដែងការហួសចិត្តជាខ្លាំង! ដោយ តិៈដៀលធ្ងន់ៗ មកលើមន្ត្រីពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល។

ដោយថា៖ មន្ត្រីស៊ីប្រាក់ខែរដ្ឋ មិនបម្រើពលរដ្ឋ ទុកឱ្យពលរដ្ឋឱ្យស្លាប់លើរថយន្តឬម៉េច..? ខណៈពួកគាត់សួរគ្រូពេទ្យមួយណា ក៍គ្មានឆ្លើយគ្មានតបដែរ ។

ដោយមន្ត្រីពេទ្យទាំងនោះ ចេញពីបន្ទប់មកមើលអ្នករបួស រួចក៍ដើរចូលទៅវិញ! មិនរវល់ អើពើចំពោះអ្នករបួសធ្ងន់ឡើយ ថែមទាំងនៅហូបចុកជុំគ្នា ធ្វើមិនដឹងដូចគ្មានរឿងអ្វីកើតឡើងសោះ?។

ប្រភពដដែលបន្តថា៖ មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល មិនមានអ្នកប្រចាំការ ដើម្បីជួយសង្គ្រោះឡើយ ។
ខណៈអ្នករបួស កំពុងហូរឈាមលើរថយន្តឯកជន នៅក្នុងបរិវេនមន្ទីរពេទ្យអស់ជាច្រើនម៉ោង ក៍នៅតែមិនមានការជួយសង្គ្រោះ។

ជាងនេះទៅទៀត គ្រូពេទ្យមិនជួយដាក់អ៊ុកស៊ីសែន ឬដឹកអ្នករបួស ទៅភ្នំពេញឡើយ ខណៈរថយន្តពេទ្យចតទុកចោលជាប់អគារ។

គ្រួសារអ្នករបួសបញ្ជាក់ថា៖ តាមគម្រោងដំបូង រថយន្តឯកជន គេដឹកអ្នករបួសមកត្រឹម មន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាលទេ ។
ពោលគឺមិនហ៊ានបន្តទៅភ្នំពេញ ព្រោះខ្លាចមន្ទីរពេទ្យនៅភ្នំពេញ ចាប់ធ្វើចត្តាឡីស័ក ខាតការងារ ឯកជនរបស់គេ។

ប៉ុន្តែចុងក្រោយបន្ទាប់ពីរង់ចាំការជួយសង្គ្រោះ និងដឹកជញ្ជូន មិនបាន ហើយទាល់ច្រក ។
រថយន្តឯកជននោះ ក៍សម្រេចបន្តដឹកអ្នករបួសទៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្ដងទៅ។

ឆ្លើយតបនិងការចោទប្រកាន់ខាងលើ នៅព្រឹកទី១៨.០៦.២០២១ លោក ចាប យុថន ប្រធានមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ។
បានថ្លែងទទួលស្គាល់ថា៖ ករណីខាងលើគឺជាកំហុសរបស់ក្រុមគ្រូពេទ្យ ប្រាកដមែន។ ហើយលោកសូមទោស និងស្នើសុំឱ្យគ្រួសារអ្នករបួស ជួយលុបការឡាយវីដេអូនោះចេញផង។

លោក ចាប យុថន បន្តថា៖ ពេលនោះអ្នករបួស មកយប់ពេក គ្រូពេទ្យអស់កម្លាំងទើបសម្រាក ដេកលង់លក់ បណ្ដាលឱ្យកើតកំហុសបែបនេះ។

ចំណែកលោក លឹម ផល្លារ ប្រធានអូឌី ស្រុកខ្សាច់កណ្ដាល ឯនេះវិញ បានលើកឡើងថា៖ ករណីនេះមកពីគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកជាប់ធ្វើចត្តាឡីស័កស្ទើរ ទាំងអស់ ។ ដោយលោកថា៖ គ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ បានឆ្លងកូវីដ១៩ចំនួន៦ ទៅ៧នាក់ហើយ។

ទោះជាយ៉ាងណាក៍ដោយ៖ ពលរដ្ឋទាមទារ ឱ្យក្រសួងពាក់ព័ន្ធ ចាត់វិធានការ។ ទៅលើមន្ត្រីពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្ដាល ចំពោះទង្វើអសីលធម៌ ការផ្ដល់សេវាសាធារណៈមិនល្អ។
បង្ករភាពក្ដៅក្រហាយ ដល់អ្នកជំងឺអ្នករបួស ដែលមកទទួលសេវា ពីមន្ទីរពេទ្យមួយនេះ៕ដោយ៖ទូច វិមាន

adm

Leave a Reply

Your email address will not be published. Required fields are marked *