(ខេត្ដព្រៃវែង)៖ ព្រឹកថ្ងៃ សៅរ៍ ទី ១២ ខែ មិថុនា ឆ្នាំ២០២១ លោកវរៈសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក
និងលោកអធិការរង បានចុះសួរសុខទុក្ខដល់លោក វរៈសេនីយ៍ត្រី អ៊ុន សុខុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកខ្ចក និង លោកអនុសេនីយ៍ឯក វ៉ា ណារ៉ា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ត្របែក ដែលកំពុងធ្វើ ចតាឡីស័ក នៅផ្ទះ និងនាំយកគ្រឿងឧបភោគបរិភោគ មកចែកជូនដល់ពួកគាត់ផងដែរ។
ក្នុងម្នាក់ៗទួលបាន មី ២កេស ទឹកសុទ្ធ ៥យួ ទឹកស៊ីអ៊ីវ ១យួ ទឹកត្រី ១ដប ត្រី ខ កំប៉ុង ១ឡូ។
លោកវរសេនីយ៍ឯក សួន សំអឿន បានឲ្យដឹងថា ពួកគាត់បានយកសំណាកលើកទីមួយរួចរាល់ហើយ គឺ អវិជ្ជមាន នៅពេលនេះស្ថានភាពសុខភាពរបស់ពួកគាត់មានសភាពធម្មតា នឹងបន្តតាមដានបន្តទៀត៕