(ព្រៃវែង)៖ ក្រោយពីសារព័ត៌មានចុះផ្សាយរិះគុណ លោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ រឿងលក់អាចម៌ដីយកលុយដាក់ហោប៉ាវ ក្រោមលេះ កសាងផ្លូវនោះរួចមក។
នៅថ្ងៃទី០៦,០៦,២០២១នេះលោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់បានដើផ្តិតមេដៃពលរដ្ឋជាច្រើនគ្រួសារ ហើយចេញមុខមកអៈអាងថាពុំដូចសារព័ត៌មានចុះផ្សាយនោះទេគឺសាងសង់ផ្លូវ ហើយរឿងប្រជាពលរដ្ឋណាក្នុងភូមិ ឃុំ ស្រុក
គឺគ្មានជំទាស់ទេ។
គឺដើម្បីបានទឹកប្រើប្រាស់ នឹងយកអាចម៍ដីមកចាក់ធ្វើផ្លូវលំខ្វែងខ្វាត់ ចំនួន៥ខ្សែ ដែលជាតម្រូវការ ចាំបាច់របស់ពលរដ្ឋ។
ចំណែកឯពលរដ្ឋខ្លះរស់នៅក្នុងភូមិព្រែកជ្រូក បានប្រាប់គេហទំព័ត៌«ម្ចាស់ទន្លេមេគង្គ»នៅល្ងាចថ្ងៃទី០៦,០៦,២០២១នេះថា៖ដើម្បីបានទឹកប្រើប្រាស់ នឹងយកអាចម៍ដីមកចាក់ធ្វើផ្លូវលំខ្វែងខ្វាត់ ចំនួន៥ខ្សែ ដែលជាតម្រូវការ ចាំបាច់របស់ពលរដ្ឋគាត់ក៏គាំទ្ររ។
ចុះហេតុអ្វីលោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ ទើបបានដើផ្តិតមេដៃពលរដ្ឋជាច្រើនគ្រួសារថ្មីៗនេះទេ,,,? ក្រោយឃើញព័ត៌មានចុះផ្សាយរឿង ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ លក់អាចម៌ដីយកលុយដាក់ហោប៉ាវ ក្រោមលេះ កសាងផ្លូវដើម្បីគាំទ្ររ ខ្លួនថាជាអ្នកអភិវឌ្ឍន៍ភូមិ ឃុំ ។
ចុះជីកអាចម៌ដីមេទឹកអស់រយះពេលពីឆ្នាំហើយមិចមិនផ្តិតមេដៃប្រជាពលរដ្ឋអោយគាំទ្រនិងបានដឹងផង,,,?។
ហើយព្រឹកនេះហ៊ានដើរហៅប្រជាពលរដ្ឋប្រមូលម្តុំធ្វើការតវ៉ា ក្នុងពេលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលហាមឃាត់មិនអោយមានការជួបជុំទៀតផង។
ពលរដ្ឋគាត់បន្តរថា៖ បើកើតកូវិដ១៩ពេញភូមិ អ្នកណាទទួលខុសត្រូវ?។
ចំពោះលោកសាត ហ៊ាងមេឃុំកំពង់ប្រាំង បានអៈអាងប្រាប់ គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»យើងថា៖រឿងលោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ធ្វើអ្វីៗមិនដែលប្រាប់មក ឃុំនោះទេគឺធ្វើតែស្រេចនិងចិត្តខ្លួនពីឆ្នាំមកហើយ។ ហើយរឿងក៌សាងផ្លួវនោះទើបបាន១ខ្សែរដែទេ និយាយអ្វីកំអោយលើស គឺឃុំអភិវឌ្ឍន៍ជាច្រើននៅភូមិនោះ។
ឥឡូវលោកបានរាយការណ៍ទៅលោកអភិបាលស្រុកនិងប្រាប់
លោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់រួចហើយ ដែផង អោយបញ្ចប់ធ្វើផ្លូវ១ខ្សែនេះយកគ្រឿងចក្រឡើង។
ចំណែកលោកហុី ធួក អភិបាលស្រុកពារាំងបានប្រាប់គេហទំព័ត៌«ម្ចាស់ទន្លេមេគង្គ»នៅថ្ងៃទី០៦,០៦,២០២១នេះថា៖រឿងនោះខ្ញុំប្រាប់លោកមេ រួចហើយអោយចាក់ផ្លួវបញ្ចប់និងយកគ្រឿងចក្រចេញ ចាំដោះស្រាយតាមក្រោយ។
ជាចុងក្រោយប្រជាពលរដ្ឋនិងម្ចាស់អាជីកម្មបានសូមសុំណូមពរដល់អាជ្ញាធរមើលលោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ផងទានព្រោះថា៖ គាត់ធ្វើអ្វីៗស្រេចតែនិងចិត្តមិនចេះចែករំលែករបស់ផលប្រយោជន៍រួមដើម្បីអ្នកក្នុងស្រុកទេ?៕ដោយ៖ម្ចាស់ទន្លេមេគង្គ