ព័ត៌មានសន្តិសុខសង្គម

រថយន្ត បុក​ជាមួយរថយន្ដ បណ្តាល ឲ្យ រថយន្ត ខ្ទេច ទាំងសងខាង

(ភ្នំពេញ) % រថយន្ត ស៊េរី ទំនើប មួយគ្រឿង បើកបរ ក្នុង ល្បឿន លឿន មិន ប្រយ័ត្ន បាន ជ្រុល ចង្កូត ទៅបុករ ថយន្ត Lexus 450 កំពុងតែ បត់ ឆ្លងផ្លូវ ចំពាក់ កណ្តាល ពេញទំហឹង បណ្តាល ឲ្យ រថយន្ត គៀប ជាប់ គ្នា រង ការ ខូច ខាត សំណាងល្អ មិនមាន រងរបួស ដល់ តៃកុង រថយន្ត ទាំងសងខាង ។
ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ នេះដែរ បានកើត ឡើង កាលពី វេលា ម៉ោង ៨ និង ៣០នាទី យប់ ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ស្ថិតនៅតាម បណ្ដោយ ផ្លូវ ១០០៣ ក្នុង សង្កាត់ ច្រាំង ចំរេះ ទី ១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។
បើ យោងតាម ប្រភពព័ត៌មាន ពី ប្រជាពលរដ្ឋ នៅ កន្លែងកើតហេតុ បាន ប្រាប់ ឲ្យ ដឹងថា នៅ មុនពេល កើតហេតុ គេ បានឃើញ រថយន្ត ម៉ាក Lexus 450 មួយគ្រឿង ពណ៌ សំបក ឪឡឹក បើកបរ ដោយ ស្ត្រី ម្នាក់ ធ្វើដំណើរ តាម បណ្តោយ ផ្លូវ ១០០៣ ក្នុងទិសដៅ ពី ជើង មក ត្បូង ក្នុង ល្បឿន មធ្យម លុះ មកដល់ ចំណុចកើតហេតុ បាន បត់ ឆ្វេង គោលបំណង ត្រឡប់ទៅផ្ទះ វិញ ខណៈពេល បត់ ដល់ ពាក់ កណ្តាលផ្លូវ ស្រាប់តែ គេ ឃើញ មាន រថយន្ត ស៊េរី ទំនើប មួយគ្រឿង ទៀត ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ 2-BI 0509 ធ្វើដំណើរ តាម បណ្តោយ ផ្លូវ ១០០៣ ទិសដៅ បញ្ច្រាស គ្នា មក បុក ចំពាក់ កណ្តាល រថយន្ត Lexus ៤៥០ ពេញទំហឹង បណ្តាល ឲ្យ រថយន្ត ទាំងសងខាង ផ្ទប់ ជាប់ គ្នា រង ការខូចខាត យ៉ាងដំណំ ។ ចំណែកឯ ម្ចាស់ រថយន្ត ទាំងសងខាង នៅ កន្លែងកើតហេតុ រង់ចាំ ការដោះស្រាយ ។
ក្រោយពេល កើតហេតុ សមត្ថកិច្ច មូល ដ្ឋា ន ចុះមក ដល់ ដោយ ភាគី ទាំងសងខាង ដោះស្រាយ គ្នា អត់ ត្រូវ ក៏ ទំនាក់ទំនង ទៅខាង ជំនាញ ចរាចរណ៍ ក្រុង ឲ្យ ចុះមក វាស់វែង យក រថយន្ត ទាំង ២ គ្រឿង ទៅ រក្សាទុក នៅ ការិយាល័យ នៃ ចរាចរណ៍ ជំនាញ ផ្លូវគោក នៃ ស្នងការ រាជធានី ភ្នំពេញ រង់ចាំ ដោះស្រាយ នៅពេល ក្រោយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *