ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

សាច់ញាតិជនរងគ្រោះថា៖ គ្លីនិកឯកជនឈ្មោះសុី អិលសុី ផ្តល់ថ្នាំអោយអ្នកជំងឺលេប ស្រាប់តែប្រកាច់ ស្លាប់ភ្លាមៗតែម្តង,,,

ខេត្តសៀមរាប៖ សាច់ញាតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំពីព្រលប់ លុះជិតភ្លឺក៏បានស្លាប់តែម្តង។ គឺថ្នាំគ្លីនិកឯកជនឈ្មោះស៊ី អិល ស៊ី មានទីតាំង ក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ក៏ប៉ុន្តែខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងដែរថា៖ អ្នកជំងឺមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។

ជនរងគ្រោះ ដែលស្លាប់មានឈ្មោះហ៊ាន់ ធន់ ភេទស្រី អាយុជាង៣០ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញរ័ ស្រុកពួក ខេត្តសៀមរាប។

លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខា ភិបាលប្រតិបត្តិស្រុកអង្គរជុំ បានអោយព័ត៌មានដឹងថា៖ តាមការសាកសួររបស់លោក ជនរងគ្រោះ ជាអ្នកជំងឺធ្លាប់ទៅព្យាបាលនៅគ្លីនិកខាងលើ។ កាលថ្ងៃទី២០ខែ ឧសភា បានទៅសម្រាកព្យាបាល៣យប់ហើយក៏ចាកចេញ ដោយទទួលយកថ្នាំទៅលេប។

លុះថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១ បានទៅទទួលថ្នាំពីគ្លីនិកខាងលើយកទៅលេបទៀត ហើយវេលាទាបភ្លឺចូលថ្ងៃទី២៤ខែដដែលក៏បានស្លាប់។

តែលោកមិនបានបញ្ជាក់ស្លាប់ដោយសាលេបថ្នាំឬយ៉ាងណានោះទេ។ លោកបន្តថា ចំពោះច្បាប់អនុញ្ញាតបើកអាជីវកម្ម លោកមិនបានដឹងថា មានឬអត់នោះទេ ព្រោះខាងលោកមិនបានចូលរួមអនុញ្ញាតឡើយ។

រីឯលោកប្រធានការិយាល័យបញ្ជាក់ថា៖ ការចុះស្រាវជ្រាវ អំពីករណីមនុស្សស្លាប់ របស់មន្ទីរសុខាភិបាលខេត្ត មិនមានការសហការពីខាងលោក. គណ:គ្រូពេទ្យ និងគ្រូពេទ្យអមតុលាការនោះឡើយ។ ក្រៅពីនោះ ស្រ្តីម្ចាស់គ្លីនិក បានយកលុយ១០លានរៀលអោយទៅសាច់ញាតិជនរងគ្រោះថែមទៀត។

ចំពោះករណី មានមនុស្សស្លាប់នេះ ថៅកែគ្លីនិកមិនបានផ្តល់បទសម្ភាសន៍ទេ ដោយបុគ្គលិកគ្លីនិក ប្រាប់ថា ថៅកែជាប់រវល់។

ស្ត្រីឈ្មោះឡាំ ស្រីលក្ខ ដែលត្រូវជាប្អូនថ្លៃជនរង គ្រោះ បានបញ្ជាក់ថា មុនបងថ្លៃស្លាប់ រូបគាត់ជាអ្នកឌុបទៅបើកថ្នាំពីគ្លីនិក ស៊ី អិល ស៊ី នៅថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១នេះ។ ស្រ្តីដដែលបន្តថា បន្ទាប់ពីបើកថ្នាំហើយ នៅម៉ោងជាង៧យប់ថ្ងៃដដែល បង (ជនរងគ្រោះ) បានលេបថ្នាំ នៅម៉ោង១១យប់ក៏ចូលដេករៀងខ្លួន លុះម៉ោងជាង៤ភ្លឺ ស្រាប់តែបងថ្លៃស្លាប់តែម្តង តែមិនដឹងថា មូលហេតុអ្វីនោះទេ។

ក្នុងករណីនេះ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខា ភិបាលខេត្តសៀមរាប ក៏មិនបានធ្វើអធិប្បាយដែរ ដោយលោកបន្តអោយសួរទៅលោកស្រីលី វណ្ណ:។

លោកស្រី លី វណ្ណ: ប្រធានការិយាល័យនិយ័តកម្មនិងឱសថ គ្រឿងសំអាងនៃមន្ទីសុខាភិបាលខេត្តសៀមរាប បានថ្លែងថា តាមការស្រាវជ្រាវរបស់លោកស្រី ជនរងគ្រោះ មិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។

ចំណែករឿងកោសលវិច័យ ខាងសមត្ថកិច្ចជាអ្នកធ្វើ។ ទោះជាយ៉ាងណា ករណីមនុស្សស្លាប់នេះ ហាក់មានភាពមិនប្រក្រតី ព្រោះមានការអះអាងឆ្លើយដាក់គ្នា រវាងសាច់ញាតិ និងមន្ត្រីសុខាភិបាល៕ដោយសហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *