ព័ត៌មានសន្តិសុខសង្គម

ឪពុកចុង ចិត្ត តិរិច្ឆាន និង ព្រៃផ្សៃ គំរាម សម្លាប់ កូនស្រី អាយុ ១២ ឆ្នាំ និង រំលោភ បានសម្រេច ចំនួន ១០ ដង នៅក្នុង បន្ទប់ ជួល ត្រូវបាន សមត្ថកិច្ច ចាប់ បញ្ជូនទៅ តុលាការ

(ភ្នំពេញ )៖ នៅ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ នេះ ដើម្បី ផ្តន្ទាទោស តាមច្បាប់ ។ ជនសង្ស័យ ឈ្មោះ ចក់ ជត ភេទ ប្រុស អាយុ ៤៥ ឆ្នាំ មុខរបរ មិន ពិតប្រាកដ បច្ចុប្បន្ន រស់នៅ ភូមិ កំរៀង សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានី ភ្នំពេញ ត្រូវបាន នគរបាល ព្រហ្មទណ្ឌ ខណ្ឌ កំបូល ហៅ មក សាកសួរ និង ចាប់ ឃាត់ខ្លួន កាលពី រសៀល ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២១ ដែលមាន ការអនុញ្ញាត ពី លោក សាយ ណូ រ៉ា ព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានី ភ្នំពេញ ។ ក្រោយពី នគរបាល ព្រហ្មទណ្ឌ ខណ្ឌ កំបូល បានទទួល ពាក្យបណ្តឹង ពី ឳ ពុក បង្កើត ក្មេងស្រី រងគ្រោះ ។

ក្មេងស្រី រងគ្រោះ ឈ្មោះ ឆ រ ស អាយុ ១២ ឆ្នាំ មុខរបរ សិស្ស ក្រោយពី ឳ ពុក ម្តាយ លែងលះគ្នា ក៏បាន រស់នៅ ជាមួយ ជីដូន នៅ ខេត្តតាកែវ ហើយ ជីដូន បាន ស្លាប់ចោល ក៏ មក រស់នៅ ជាមួយ ម្តាយបង្កើត និង ឳ ពុក ចុង នៅ ខណ្ឌ កំបូល នៅក្នុង អំឡុង ដើមឆ្នាំ ២០២០ ។

លុះ នៅ ថ្ងៃមួយ ក្នុងអំឡុង ដើម ខែមេសា ឆ្នាំ ២០២១ ខណៈដែល ម្តាយបង្កើត ក្មេងស្រី រងគ្រោះ ទៅរក ស៊ី បាត់ ស្រាប់តែ ជនសង្ស័យ ជា ឳ ពុក ចុង ឃើញ ក្មេងស្រី រងគ្រោះ នៅ ម្នាក់ឯង ហើយ កំពុង រៀបចំ ដេក លើ គ្រែ ក៏ ត្រូវបាន ជនសង្ស័យ មក លួងលោម ចាប់ ឱបថើប ហើយ ដេក ពោប ពីលើ ដោយ គំរាម សម្លាប់ កុំឱ្យ ស្រែក និង ក៏បាន ធ្វើ សកម្មភាព រំលោភ បានសម្រេច ហើយ ក្រោយពី ធ្វើ សកម្មភាព នោះ ហើយ បុរស នោះ ក៏ គំរាម ក្មេងស្រី រងគ្រោះ មិនឱ្យ ប្រាប់ រឿងនេះ ទៅ ម្តាយបង្កើត របស់ខ្លួន នោះទេ ។ សកម្មភាព នេះ នៅតែ បន្តធ្វើ ទៅលើ ក្មេងស្រី រងគ្រោះ ពី សំណាក់ ឳ ពុក ចុង រូបនេះ រហូត បានសម្រេច ១០ ដង នៅ រាល់ពេល ម្តាយបង្កើត ក្មេងស្រី រងគ្រោះ មិន នៅផ្ទះ ។

រឿងនេះ បាន បែកការណ៍ ក្រោយពី ក្មេងរងគ្រោះ ទៅលេង ផ្ទះ ម្តាយមីង ខាង ម្តាយបង្កើត នៅ ខេត្តតាកែវ ហើយ បាន និយាយប្រាប់ ម្តាយមីង អំពី ទង្វើ របស់ ឳ ពុក ចុង មកលើ ក្មេងស្រី រងគ្រោះ ។ បន្ទាប់មក ម្តាយមីង ក៏បាន ទូរស័ព្ទ ប្រាប់ ឳ ពុក បង្កើត ក្មេងស្រី រងគ្រោះ ពី រឿងរ៉ាវ ទាំងនេះ បន្ទាប់មក ឳ ពុក ក្មេងស្រី រងគ្រោះ ក៏បាន ដឹក ក្មេងស្រី រងគ្រោះ តាម ម៉ូតូ មក ដាក់ពាក្យ ប្តឹង ជនសង្ស័យ ជា ឳ ពុក ចុង នៅ ប៉ុស្តិ៍នគរបាល រដ្ឋបាល សង្កាត់ កន្ទោក ខណ្ឌ កំបូល និង មានការ បញ្ជាក់ ពី គ្រូពេទ្យ នៅ មន្ទីរពេទ្យបង្អែក រាជធានី ភ្នំពេញ ថា ក្មេងស្រី រងគ្រោះ ពិតជា រង ការបំពាន ផ្លូវភេទ ។

នៅ ថ្ងៃ ខាងលើ កម្លាំង នគរបាល ព្រហ្មទណ្ឌ ខណ្ឌ កំបូល ហៅ ជនសង្ស័យ ជា ឳ ពុក ចុង មក សាកសួរ នៅពេលនោះ ជនសង្ស័យ ក៏បាន ឆ្លើយ សារភាពថា រូបគេ ពិតជា បាន រំលោភ កូនស្រី ចុង ពិត ប្រាក មែន ។ ផ្អែក តាម ចម្លើយសារភាព និង មាន ភ ស្ថុ តាង ជាក់លាក់ ជនសង្ស័យ ក៏ ត្រូវបាន នាំខ្លួន បញ្ជូនទៅ តុលាការ ដើម្បី ចាត់ការ តាមផ្លូវ ច្បាប់ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *