ព័ត៌មានជាតិ

រដ្ឋបាលទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ បានឧបត្ថម្ភ ម៉ាសជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺដូវីដ-១៩ ខេត្តកំពង់ចាម

(កំពង់ចាម )៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធានគណកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ បាន អញ្ជើញ ទទួល អំណោយ ម៉ាស ចំនួន ៣០០០០ ម៉ាស ដែល ជាការឧបត្ថម្ភ ពី រដ្ឋបាលទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ សម្រាប់ ចូលរួម ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដេីម្បី ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ រដ្ឋបាលទីក្រុងណាមយ៉ាងជូ នៃសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភម៉ាស ជូនគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការ ចូលរួម ជាមួយ រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា ការ ឆ្លេីយតប នឹង តម្រូវការ ក្នុង បរិបទ កូវីដ-១៩ សម្រាប់ ប្រេីប្រាស់ ក្នុង យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ផងដែរ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *