(ព្រៃវែង)៖.ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង អមដំណើរដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងសហការី បានអញ្ជើញប្រគេនគ្រឿងឧបភោគបរិភោគ និងបច្ច័យ ដល់ ព្រះចៅអធិការវត្តយស់ស្ថិតនៅឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ក្នុងបរិបទកូវីដ១៩ ។ គ្រឿងឧបភោគបរិភោគដែលបានប្រគេនដល់ព្រះចៅអធិការវត្តរួមមាន៖ អង្ករ , មី , ទឹកសុទ្ឋ , ទឹកក្រូច , ទឹកត្រី , ទឹកស៊ីអ៊ីវ ,ត្រីខ ,ទឹកដោះគោ ,ផ្លែឈើ, តែ , ស្ករស , សាដក់ ម៉ាស,អាកុល ,ចង្ហាន់ និងបច្ច័យចំនួន ៨.០១០.០០០រៀលផងដែរ ។ ឯកឧត្តម ស្បោង សារ៉ាត បានឡើងឡើងថា គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យដែលបាននាំយកមកប្រគេននៅពេលនេះគឺ ដើម្បីចូលរួមក្នុងការផ្គត់ផ្គងចង្ហាន់សម្រាប់ព្រះសង្ឃ និងមួយចំនួនទៀតទុកកសាងក្នុងវត្ត […]
(ភ្នំពេញ)៖ នៅរសៀល ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ពិធីបិទសន្និបាតនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួង ហើយនោះ សម្តេចតេជោ ក៏អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារមន្ទីរពិសោធន៍ជាតិសំណង់ របស់ក្រសួងដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន រីករាយដែលបានអញ្ជើញចូលរួមបិទសន្និបាតក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់នាថ្ងៃនេះ។ នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០២៣ ដែលបច្ចុប្បន្នសម្រេចបានជាង ៩០ភាគរយហើយនោះ។សម្តេចតេជោក៏បានណែនាំឱ្យអភិបាលខេត្តទាំងអស់យកចិត្តទុកដាក់ខ្ជាប់ខ្ជួនលើការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានឆាប់ និងបានណែនាំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើនផងដែរ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា វិវាទដីធ្លីមិនមែនជារឿងថ្មីងថ្មោងនោះទេ បញ្ហានេះកើតឡើងក្រោយប្រទេសមានសុខសន្តិភាព។ […]
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៩៤៨នាក់ ខណៈអ្នកជំងឺ៦១៥នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៣,២៩៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៤៦,១២៣នាក់ និងស្លាប់សរុបចំនួន ៦៩៦នាក់៕