(ខេត្ដកំពង់ចាម)៖ អាជ្ញាធរក្រុង-ស្រុក ត្រូវពង្រីកមណ្ឌលចត្តាឡីស័កនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានសមស្របទៅនឹងកំណើនកើនឡើងនៃអ្មកឆ្លង និងអ្នកពាក់ព័ន្ធជាមួយនឹងវីរុសបម្លែងថ្មី កូវីដ-១៩ ដែលកំពុងមានការផ្ទុះឡើងគួរឲ្យបារម្ភបំផុត។
ប្រសាសន៍ដ៏មានអត្ថន័យជាសកលនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ លើកឡើងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត នារសៀលថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត -លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត-លោកនាយក នាយករងរដ្ឋបាល -លោកនាយ នាយករងទីចាត់ការ និងមន្ត្រីពាក់ព័ន្ធមួយចំនួន៕