(ខេត្ដបាត់ដំបង )៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់
ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពលួចយកម៉ូតូរបស់គេមួយគ្រឿងរត់មិនរួចផ្លូងចោល ។
យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ចជំនាញបានស្រុកថ្មគោលឲ្យដឹងថា នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១០ ខែឧសភា២០២១នៅ ក្រុមទី០៧ ភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចម៉ូតូបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី២០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1X.0161ជារបស់ជនរងគ្រោះម្នាក់ឈ្មោះ ហន តុញ ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិថ្មីឃុំបន្សាយត្រែង ស្រុកថ្មគោលខេត្តបាត់ដំបង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូគេចខ្លួន មកខាងភូមិសាស្រ្តស្រុកបវេល ក៏ទុកម៉ូតូចោលហើយ
រត់គេចខ្លួន ។
ក្រោយពីទទួលដំណឹងបានភ្លាម កម្លាំងជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បន្សាយត្រែង ប៉ុស្តិ៍រូងជ្រៃនិងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបវេល បានធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះ ឆាយ ឆេត ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិស្លខ្លាញ់ ឃុំបវេល ស្រុកបវេល នៅចំណុចវាលក្រឡ ស្ថិតក្នុងភូមិបវេល២ ឃុំបវេល ស្រុកបវេល ។
សមត្ថកិច្ចដកហូតបានសម្ភារៈតាងរួមមាន
ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៦ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1X.0161លេខតួ លេខម៉ាស៊ីន ND125ME9577611 ។
សមត្ថកិច្ចជំនាញស្រុកថ្មគោលបានសុំការអនុញ្ញាត្ត ដើម្បីឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីស្រាវជ្រាវរកបក្សពួកជាបន្តទៀតនិងចាត់វិធានការទៅតាមនីតិវិធី ៕