ព័ត៌មានជាតិ

តើក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិនសាងសង់ផ្លូវបេតុងអាមេ នៅឃុំសំបួរ ស្រុកកំពង់រោទិ៍ ត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេសនិងកិច្ចសន្យាគម្រោងដែរឬទេ?

(ស្វាយរៀង)៖ ផ្លូវបេតុងអាមេមួយខ្សែដែលកំពុងសាងសង់មានប្រវែង០,២៨៤គីឡូម៉ែត្រ ទទឹងផ្លូវ ៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រនិងធ្វើស្លាកសញ្ញាគម្រោង មហាជនឆ្ងល់ថាតើការសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេសនិងកិច្ចសន្យាគម្រោងដែឬទេ? ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃសម្ផស្ស ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលគេស្គាល់ថាមក្រុមហ៊ុនសាងសង់មានឈ្មោះក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិន។

ជាក់ស្ដែងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤ គេសង្កេតឃើញថាការសាងសង់ផ្លូវបេតុងអាមេមួយខ្សែនេះដោយចងដែករង្វើល គម្លាតព្រំប្រទល់ដែកគម្លាតគ្នាឆ្ងាយ មិនមានដុំថ្មចង់កល់ដែក ដោយដាក់ផ្ទាល់ហើយចាក់មេតុងយកតែម្ដង ដែលធ្វើឲ្យផ្លូវដែលសាងសង់រួចប្រើប្រាស់មិនបានយូរ ធ្វើហើយធ្វើទៀត ។

ម្យ៉ាងវិញទៀតក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិនទទួលការអនុវត្តគម្រោងខុសបច្ចេកទ្ទេស ដោយដាក់ដែកលេខ១០ ទំហំបានតែ៨លី (ដែកវៀតណាម)កិច្ចសន្យាដែក១០លី ហើយការរែងដែកកម្លាតធំ(២តឹក) ហើយការចាក់ បេតុងអត់ដាក់កំណល់តាមបច្ចេកទេស សង្ស័យ សាងសង់រួចផ្លូវគ្មានគុណភាព។

ពលរដ្ឋបានលើកឡើងថាពួកគាត់សប្បាយចិត្តជាខ្លាំងដែលបានផ្លូវមួយខ្សែតែក្រោយបេតុងនេះសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរក៏ដូចជាដឹកជញ្ជូនដឹកជញ្ជូនកសិផលផ្សេងៗទៅកាន់ទីផ្សារ បានយ៉ាងស្រួលផងដែរ។ ប៉ុន្ដែប្រសិនបើក្រុមហ៊ុនទទួលម៉ៅការសាងសង់ធ្វើលំៗដោយមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស ពួកគាត់ក៏មិនសប្បាយចិត្តដែរ ព្រោះថាផ្លូវប្រើប្រាស់មិនបានយូរ ធ្វើផ្លូវគ្មានគុណភាព ពោលគឺដូចពាក្យចាស់ពោលថា ចាក់ក្រាស់សុីស្តើង ចាក់ស្តើងសុីក្រាស់ តែផ្លូវគ្មានគុណភាព។

ជុំវិញករណីនេះដែរលោកស្រី គង់ សាផាត មេឃុំសំបួរ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថាលោកស្រីដាក់ មន្ត្រីគាំទ្រអភិវឌ្ឍន៍ឃុំ ចុះត្រួតពិនិត្យ រួមទាំងមន្ត្រីបច្ចេកទេសត្រួតពិនិត្យផងដែរ ហើយសសៃដែកទំហំគឺគ្រប់លី ឯ កម្រាស់វិញគ្រប់០,១៥ម៉ែត្រ ។

ទាក់ទងករណីនេះដែរ អង្គភាពសារព័ត៌មានយើង មិនអាចរកការបំភ្លឺពីប្រធានក្រុមហ៊ុនរម្យខត្តិយាខុនស្រ្តាក់សិនបានទេ ដោយទូរសព្ទ័ចូលហើយគ្មានអ្នកទទួល។

ប្រជាពលរដ្ឋ សំណូមពរដល់មន្ត្រីបច្ចេកទេសនិងអាជ្ញាធរពាក់ព័ន្ធ មេត្តាចុះពិនិត្យឡើងវិញ
ដើម្បី រឹតបន្តឹងការអនុវត្តគម្រោង ឲ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស នៃកិច្ចសន្យាជៀសវាងសាងសង់រួចផ្លូវគ្មានគុនភាព ។

អង្គភាពសារព័ត៌មានឲយើងនិងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរពាក់ព័ន្ធនិងសមុីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *