(ខេត្ដកំពង់ស្ពឺ)៖រថយន្តបើកបុកអ្នកជិះម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៥៧និង៥៨ត្រង់ភូមិពង្រធំ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី២ខែឧសភាឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា៖រថយន្តម៉ាកហ៊ីណូពាក់ផ្លាកលេខកំពង់ស្ពឺ 3A-2178 សណ្តោងសឺមីរឺម៉កពាក់ផ្លាកលេខកំពង់ស្ពឺ 4A-0401បានបុកម៉ូតូម៉ាកVISIONពាក់ផ្លាកលេខកំពង់ស្ពឺ 1F-4930 ។អ្នកបើកបរម៉ូតូឈ្មោះ តាំង មករា ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិបឹងកន្ទឹម ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានចុះរត់បាត់ក្រោយកើតហេតុ។
ក្រោយកើតហេតុមន្ត្រីនគរបាលមធ្យោបាយទាំង២គ្រឿងតៅរក្សាទុកនៅប៉ុស្តិ៍នគរបានរដ្ឋបាលកាហែងរង់ចាំដោះជាក្រោយ៕