ភ្នំពេញ) ៖ ម្ចាស់ផ្ទះជួលយីហោឱសថស្ថាន លម្អងចន្ទ័ ក្នុងតំបន់ ក្រហម ស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានចិត្តអាណិតអាសូចំពោះបងប្អូនកម្មការិនីរោងចក្រដែលបានជួលបន្ទប់ជួលរបស់គាត់ទាំងអស់១០០ បន្ទប់ជួល លោកបានប្រកាសថានឹងបញ្ជុះថ្លៃជូនពាក់ណ្ដាលគឺបានន័យថាឲ្យបង់ថ្លៃតែ៥០ភាគរយ(៥០%)តែប៉ុណ្ណោះនៅនៅខែមេសា ឆ្នាំ២០២១នេះ ក្នុងអំឡុងជម្ងឺកូវីដ-១៩កំពុងរាលដាលក្នុងសហគមន៍។
ការបញ្ចុះតម្លៃនេះគឺដើម្បីជួយសំរួលដល់ការចំណាយរបស់បងប្អូនកម្មករកម្មការិនីបានខ្លះនិងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ដែលបានឆ្លងចូលក្នុងសហគមន៍ ហើយក្នុងពេលដែលរាជរដ្ឋាភិបាលបានសំរេច បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្ដកណ្តាលដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ឆ្លៀតនៅក្នុងឱកាសនោះម្ចាស់បន្ទប់ជួលយីហោឱសថស្ថាន លម្អងចន្ទ័ ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់បើមិនមានការចាំបាច់សូមកុំចេញក្រៅផ្ទះ ត្រូវអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល《៣ការពា ៣កុំ》រក្សាអនាម័យដោយពាក់ម៉ាស លាងដៃនិងសាប៊ូ អាកុល ឬ ជែលឲ្យបានញឹកញាប់។
ក្រោមពីបានទទួលដំណឹងបែបនេះបងប្អូនកម្មករកម្មការិនីទាំង១០០បន្ទប់ជួល មានចិត្ដត្រេកអរយ៉ាងក្រៃលែងនិងក៏បានសូមថ្លែងអំណអរគុណដល់ម្ចាស់បន្ទប់ជួលហេីយសូមគោរពជូនពរ ម្ចាស់បន្ទប់ជួលយីហោឱសថស្ថាន លម្អងចន្ទ័សូមឲ្យទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជួបតែសេចក្ដីសុខ សុភមង្គល ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងសូមឲ្យចៀសផុតពីជម្ងឺកូវីដ-១៩ដ៏កាចសាហាវមួយនេះទាំងអស់គ្នា៕