ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងជល់មាន់តាមអនឡាញក្នុងហាងជាច្រើនកន្លែងរីកដូចផ្សិតនៅក្រុងសៀមរាប,,,?

ខេត្ត​សៀមរាប៖ទីតាំងបើកល្បែងល្បែងស៊ីសង​ខុសច្បាប់​តាម​{ទូរ​ទស្សន៍​អនឡាញ}ជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូជាច្រើនកន្លែងកំពុងបង្កប់ក្នុងហាងកាហ្វេ​រ ស្ថិតក្នុង ភូមិ សង្កាត់ជ្រាវ​ ក្រុងសៀមរាប ខេត្តសៀមរាប បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងក្រុងសៀមរាបហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការបង្ក្រា។

ជាក់ស្តែងនៅថ្ងៃទី២៤,០៨,២០២២នេះនៅហាងការហ្វេយីហោ(79)ក្នុងភូមិខ្នាថ្មី សង្កាត់ជ្រាវ​ ក្រុងសៀមរាប ខេត្តសៀមរាបកំពង់បើកលេងយ៉ាងគគ្រឹកគគ្រេងដូចល្បែងសុីសងមានច្បាប់ចឹង?។

ពលរដ្ឋលើកឡើងថាល្បែងស៊ីសងពេញនិយមជល់មាន់តាមអនឡាញនេះរីកដូចផ្សិតក្នុងក្រុងសៀមរាបហេតុអ្វីបានជាអាជ្ញាធរបណ្តែតបណ្តោយអោយមានការបើកលេងយ៉ាងអនាធិបតេយ្យនិងមិនមានវិធានការណាទប់ស្កាត់បង្ក្រាបទាល់តែសោះល្បែងស៊ីសងមួយនេះកំពុងតែធ្វើទុកបុកម្នេញនិងផ្តល់ភាពក្តៅក្រហាយដល់ក្រុមគ្រួសារពួកគាត់។

ប្រជាពលរដ្ឋនៅមូលដ្ឋានបាននិយាយតៗគ្នាថាលោក ស៊ត់ សៃ មេប៉ុស្តិ៍សង្កាត់ជ្រាវ ហាក់បីដូចជាមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបឬក៏អសមត្ថភាពនឹងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងទាំងនោះឬក៏ប្រហែលជាទទួលបានសំណែនរួចទៅហើយបានជាមិនបង្ក្រាបទុកជាឆ្នាំងបាយ។

ចំណែកឯលោក​ ដា​ ចំរើន​ អធិការ​កក្រុងសៀមរាបអង្គភាពយើងមិនទាន់សុំការបកស្រាយបំភ្លឺបានទេព្រោះខលមិនចូល។

ពលរដ្ឋបន្តរថា៖ ការអនុវត្តគោលការភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលចេញដោយក្រសួងមហាផ្ទៃនៅឯណា,,,?។

ឬក៏ត្រូវថ្នាំសណ្ដំពីម្ចាស់ទីតាំងទាំងនោះហើយទើបគ្មានធានការណាចុះបង្ក្រាប{ពោល}គឺបណ្ដោយឲ្យបើកលេងល្បែងសុីដោយសេរីឬក៏អសមត្ថភាពក្នុងការចុះបង្ក្រាប។

បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដាក់ការសង្ស័យលោកអធិការនិងលោកមេប៉ុស្តិ៍ប្រហែលជាមានការគុបគិតគ្នាបានបើកភ្លើងខៀវជាប្រព័ន្ធ។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក តេង ចន្ទ័ណាត ស្នងការខេត្តខេត្តសៀមរាប និងចង្អុលបង្ហាញដល់មន្ត្រីក្រោមឱវាទរបស់ខ្លួនដើម្បីចុះស្រាវជ្រាវដើម្បីទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងក្រុងសៀមរាបនិងគោរពទៅតាមការណែនាំដល់ខ្ពង់ខ្ពស់ពីសម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ/ឃុំ/រឺស្រុកមានសុវត្ថភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស។

ក្រុមការងារអ្នកសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការសូមអរគុណ!!។

adm

Leave a Reply

Your email address will not be published. Required fields are marked *