ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

បង្រាបទៀតហើយ!កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តនឹងស្រុកចុះបង្រាប ករណីជួញដូរនិងប្រើប្រាស់ថ្នាំញៀនឃាត់ខ្លួនជនសង្ស័យបាន០៤នាក់!

(ខេត្តព្រៃវែង)៖ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមគុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។

ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តនឹង កម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះស្ដេច នឹងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ ចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិសូរិយា ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

កិច្ចប្រតិបត្តិការចុះបង្រាបនេះបានធ្វើឡើងនៅថ្ងៃទី០៧និងថ្ងៃទី០៨ ខែសីហាឆ្នាំ២០២២នេះ។

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ៖
១/ឈ្មោះ យាំ ចិត្រ្តា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូរស់នៅភូមិព្រៃរុន ឃុំព្រះស្ដេច ស្រុកព្រះស្ដេចខេត្តព្រៃវែង ។
២/ឈ្មោះខ្ញី ធន ភេទប្រុសអាយុ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។
៣/ឈ្មោះអឿង គង់ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរខេត្តព្រៃវែង។
៤/ឈ្មោះ កុន មុំ ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអំពៅ ព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។

វត្ថុតាងចាប់យកបានរួមមាន ៖
១/ថ្នាំញៀន១៣ កញ្ចប់(ញ៉ុះញង់មួយកញ្ចប់)ទម្ងន់២៧៤,០៥ក្រាមទាំងសំបកថង់
២/ឧបករណ៍ជក់ថ្នាំ ០៣សម្រាប់
៣/ម៉ូតូចំនួន ០៣គ្រឿង
៤/ទូរស័ព្ទដៃចំនួន ០៥គ្រឿង
៥/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០៣គ្រឿង
៦/កន្ដ្រៃ ចំនួន ០៧
៧/កាំភ្លើងកែឆ្នៃ០១ដើម (កាំភ្លើងស្នប់)
៨/ដែកកេះចំនួន០៧
៩/ថង់សម្រាប់វេចខ្ចប់ មួយចំនួន

បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងឃាត់ខ្លួននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *