ព័ត៌មានសន្តិសុខសង្គម

ប្រមូលផ្ដុំ គ្នាបើ កប្រាក់ខែ ត្រូវ សមត្ថកិច្ច ចុះធ្វើ ការអប់រំ និង បំបែក ភ្លាមៗ ដើម្បី ទប់ស្កាត់ កូវីដ ១៩

ខេត្ត ព្រះសីហនុ៖ កម្លាំង សមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចុះទៅអន្តរគមន៍ ប្រាប់ ម្ចាស់ កាស៊ីណូ តុង ហ្វា ង ប៉ា លី រិ ននិង បុគ្គលិកទាំងអស់ ដែលកំពុង ប្រមូលផ្ដុំ គ្នាបើ កប្រាក់ខែ ត្រូវ ឲ្យ អនុវត្តន៍ គោលការណ៍ណែនាំរបស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល” ៣ កុំ និង ៣ ការពារ”។

បើតាមសម្តីអាជ្ញាធរ បានបញ្ជាក់ថា ការប្រមូល ផ្តុំគ្នានៅចំណុចមុខ កាស៊ីណូនេះ បានធ្វេីឡេីងនៅ ល្ងាច ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ ខណៈដែល បុគ្គលិក បម្រើការ បាន ប្រមូល ផ្តុំគ្នា រង់ចាំ បើក ប្រាក់ខែ ស្ថិតនៅក្នុង សង្កាត់ លេខ ២ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ។ ប៉ុន្តែ ភ្លាមៗ នោះ កម្លាំង សមត្ថកិច្ច ចុះ ធ្វើ ការអប់រំ និង បំបែក ភ្លាមៗ ដោយ រៀបចំ ឱ្យមាន គម្លាត សុវត្ថិភាព ព្រមទាំង បានធ្វើ ការណែនាំ ដល់ អ្នកគ្រប់គ្រង កាស៊ីណូ ត្រូវអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួន នូវ វិធាន សំខាន់ៗ របស់ ក្រសួងសុខាភិបាល ពិសេស គោលការណ៍ ណែនាំ ៣ កុំ និង ៣ ការពារ របស់ សម្តេច អគ្គ មហា សេនាបតី តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ដើម្បី ជៀសផុត ពី ការ ឆ្លង រីក រាលដាល ជំងឺ កូ វីដ -១៩ នៅក្នុង សហគមន៍ ។

គួរបញ្ជាក់ដែរថា ករណីនេះ គឺជាការ ខ្វះចន្លោះចំពោះ កាស៊ីណូ តុង ហ្វា ង ប៉ា លី រិ ន ដែលក្នុងការ គ្រប់គ្រង បុគ្គលិក ដោយ អនុវត្ត ខុស ទៅនឹង គោលការណ៍ គម្លាត សុវត្ថិភាព ដែល ដាក់ចេញ ដោយ ក្រសួងសុខាភិបាល ក្នុងករណី បន្ត ប្រព្រឹត្ត នូវ កំហុស ដដែល ឬ គោលការណ៍ នាំ ផ្សេងៗ រដ្ឋបាលខេត្ត នឹង អនុវត្ត វិធានការ ពិន័យ ដោយ គ្មាន ការលើកលែង នោះឡើយ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *