ព័ត៌មានសន្តិសុខសង្គម

ឃ្លាំង ស្តុកទំនិញមួយកន្លែង និងមនុស្សម្នាក់ស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះធម្មជាតិភ្លៀង ខ្យល់កន្ត្រាក់

ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី ១១ខែមេសា ឆ្នាំ២០២១ មានករណីភ្លៀងធ្លាក់មួយមេលាយឡំខ្យល់កន្ត្រាក់និងផ្គរន្ទះផងនោះ បានវាយប្រហារទៅលើឃុំចំនួនពីរក្នុងស្រុកសំពៅលូន បណ្តាលអោយខូចខាតឃ្លាំងស្តុកទំនិញមួយកន្លែង និងមនុស្ស០១នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មផងដែរ។

ទីតាំងទី០១កើតឡើងនៅចំណុចភូមិវាលវង់ ឃុំតាស្ងា ស្រុកសំពៅលូន បណ្ដាលអោយរបើកប៉ើងឃ្លាំងសម្រាប់ស្តុកទំនិញកសិផលមួយកន្លែងទំហំ ២០ម៉ែត្រX ៣០ម៉ែត្រ ធ្វើអំពីដែក ប្រក់ស័ង្កសី ខូចខាតទាំងស្រុង ដែលមានម្ចាស់ឈ្មោះ រង សារឹម ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងក្រុមទី៤ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ទីតាំងទី២កើតឡើងនៅចំណុចដំណាកចាម ស្តិតក្នុងភូមិស្រឡៅជ្រុំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន មានករណីរន្ទះបាញ់បណ្តាលអោយស្ត្រី០១នាក់ស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះកំពុងដាំដំឡូងនៅកណ្តាលចំការពេលមេឃកំពុងភ្លៀង ដែលជនរងគ្រោះមានឈ្មោះ ឌៀប កឿន ភេទស្រី អាយុ ៥២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *