(ខេត្តកោះកុង )៖ ពលរដ្ឋល្អបានរាយការណ៍ មកអង្គភាពសារព័ត៌មានយើងថា មានទីតាំងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ កំពុងបើកលេងបានយ៉ាងរំភើយ ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ខេត្តកោះកុង អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ក្នុងមូលដ្ឋាន មិនបង្ក្រាប។
ពលរដ្ឋបានលើកឡើងថាពីមួយថ្ងៃទៅមួយថ្ងៃឃើញមានក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងសុីសងយ៉ាងពពាក់ពពូនដោយមិនខ្លាចញញ្ញើតអ្វីទាំងអស់ពលរដ្ឋមានមន្ទិលសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ត្រូវរ៉ូវគ្នាអស់ហើយមើលទៅបានជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងបើកលេងបានយ៉ាងរលួនបែបនេះ។
ជុំវិញករណីល្បែងសុីសងខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានឡើយដោយទូរសព្ទមិនអាចទំនាក់ទំនងបាន។
សូមរំលឹកថា សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនពាក់ព័ន្ធក្រោមឱវាទទូទាំងប្រទេស ត្រូវតែបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយត្រូវតែបង្រ្កាបឲ្យអស់នៅក្នុងមូលដ្ឋានខានតែបាន ។
ពលរដ្ឋសុំសំណូមពរដល់ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះផងដើម្បីឲ្យស្របតាមគោនយោបាយភូមិឃុំមានវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
អង្គភាពសារព័ត៌មានយើងនឹងធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការបកស្រាយឬពន្យល់ពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយរៀងរាល់ម៉ោងធ្វើការ៕