ភ្នំពេញ៖រថយន្តដឹកថ្មបុករថយន្តដឹកដីពីក្រោយរងការខូចខាចការខ្ទិចការប៊ីនទាំងស្រុងតៃកុងរងរបួសត្រូវបានដឹកទៅមន្ទីពេទ្យដេីម្បីសង្គ្រោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី៦ខែមេសាឆ្នាំ២០២១ ស្ថិតតាមបណ្តោយ មហាវិថី ឈ្នះឈ្នះ ចំណុចមុខកាដ្ឋានណ្តៅដីតាកៅក្នុងភូមិកប់ស្រូវតូចសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តដឹកថ្មម៉ាកហ៊ីយ៉ាន់ដាយពណ៌ក្រហមចាស់លាយសចាស់ពាក់ស្លាកលេខភ្នំពេញ3A -2726បេីកដោយបុរសម្នាក់មិនស្គាល់ឈ្មោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។
រថយន្តដឹកដីម៉ាកហ៊ីណូពណ៌ខៀវចាស់ពាក់ស្លាកលេខចង្កូតស្តាំPP -7138មិនត្រូវបានស្គាល់ឈ្មោះតៃកុងនោះទេបានបេីកគេចខ្លួនចេញពីកន្លែងកេីតហេតុហេីយចុះពីរថយន្តបន្សល់ទុករថយន្តក្បែរចិញ្ចេីមផ្លូវភ្នំពេញ-ហាន់ណូយក្នុងង្កាត់ឃ្មួញខណ្ឌសែនសុខ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តធុនធំមួយគ្រឿងដឹកដីខាងលេីបានបេីកចេញពីការដ្ឋានរណ្តៅដីក្នុងទិសដៅពីជេីងទៅត្បូងរួចឡេីងមហាវិថីឈ្នះបត់ទៅកេីតលុះបត់ផុតបានបន្តិចក៏មានថយន្តដឹកថ្មខាងបេីកតាមបណ្តោយមហាវិថីឈ្នះឈ្នះពីលិចទៅអកហ្សេីបុកថយន្តដឹកដីពីក្រោយផ្នែកខាងស្តាំពញទំហឹងបណ្តាលឱ្យខូចខាតកាប៊ីនរថយន្តដឹកថ្មទាំងស្រុងរីឯតៃកុងរងរបួស។
ភ្លាមៗនោះតៃកុងរថយន្តដឹកដីបានបន្ថែមល្បឿនគេចខ្លួនរហូតដល់ម្តុំអន្លង់ក្ងានក្នុងសង្កាត់ឃ្មួញខណ្ឌសែនទេីបឈប់នៅអែបចិញ្ចេីមផ្លូវភ្នំពេញ-ហាន់ណូយហេីយចុះពីរថយន្តគេចខ្លួនបាត់ស្រមោល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបានហៅរថយន្តដឹងតៃរថយន្តដែលរងរបួសទៅសង្គ្រោះនៅមន្ទីពេទ្យរីឯរថយន្តទាំងពីរគ្រឿងប្រគល់ឱ្យជំនាញចាត់ការបន្ត៕