ខេត្ដបាត់ដំបង ៖ ពិតជាអាណិតអាសូរខ្លាំងណាស់គិតត្រឹមតែមួយថ្ងៃសោះ នៅក្នុងស្រុកភ្នំព្រឹកមាន២ ករណីដោយសាររន្ទះបាញ់ ស្លាប់មនុស្ស២នាក់ យ៉ាងអាណោចអាធម្ម កាលពីរសៀល ថ្ងៃទី០៥ខែមេសាឆ្នាំ២០២ ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានប្រាប់ថា ករណីទី១កើតឡើងនៅរសៀលថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១៥និង៤០នាទី នៅចំណុចក្រុមទី ១០ ស្តិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី រន្ទះបាញ់មនុស្ស បណ្តាលអោយស្លាប់ចំនួន ០១លើក ជនរងគ្រោះ ឈ្មោះ អៀង លីណា ភេទ ស្រី អាយុ ១២ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ ។
សត្ថកិច្ចបានបញ្ជាក់មូលហេតុ ក្មេងស្រីរងគ្រោះ បានជិះកង់ទៅសុំលុយ ម្តាយទៅទិញនំហូប ពេលត្រលប់មកវិញ ដល់ទីវាលប្រហែល ១០០ម៉ែត្រ ពីផ្ទះក្មេងស្រីរងគ្រោះ ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្តង ។
ករណីទី២កើតឡើងនៅក្នុងថ្ងៃខែឆ្នាំដ៏ដែល វេលាម៉ោង ១៦និង០០ នាទីរសៀល នៅចំណុចក្រុមទី៨ ភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីរន្ទះបាញ់ កើតឡើង ០១លើក បណ្ដាលឱ្យស្លាប់មនុស្ស ០១នាក់ ជនរងគ្រោះ ឈ្មោះ ង៉ែត ហឿន ភេទស្រី អាយុ ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ប្ដីឈ្មោះ ប៉ោក ម៉ន អាយុ ៥៣ឆ្នាំ មានកូនចំនួន ០៥នាក់ ស្រី ០១នាក់ ។
សមត្ថកិច្ចបាន បញ្ជាក់ថាមូលហេតុ ជនរងគ្រោះកំពុងឈរមើលកូន ពូនរងដាំដំឡូងមី ស្រាប់តែភ្លាមនោះ ក៏រន្ទះបាញ់ស្លាប់តែម្ដង ។
សាកសពទាំង២ខាងលើ ក្រោយពីសមត្ថកិច្ច បានចុះត្រួតពិនិត្យសាក សពរួចមកហើយក៏ បានប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណីជាតិ ៕