(ភ្នំពេញ)៖នាព្រឹក ថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារ នាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
Related Articles
អបអរសាទរ ឯកឧត្តម« នូវ ប៉េង ច័ន្ទតារា» ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជានាយករដ្ឋបាលស្រុកអង្គស្នួល ខេត្តកណ្តាល.!
(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលស្រុកអង្គស្នួល នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការតែងតាំងផ្លាស់ប្តូរ និងបញ្ចប់ភារកិច្ច គឺជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ហើយវាក៏ជាការឆ្លើយតបទៅនឹងកំណែទម្រង់កាន់តែស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ នៃ នីតិកាលរដ្ឋសភា និងសំដៅបំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ឲ្យកាន់តែរីកចម្រើនថែមទៀតផងដែរ។ ឯកឧត្តមអភិបាលរងខេត្តបាន ថ្លែងនូវការកោតសរសើរ ចំពោះគុណបំណាច់ស្នា ដៃ ដែលអាជ្ញាធរស្រុកអង្គស្នួលគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែក ក្នុងការដឹកនាំ គ្រប់គ្រងអភិវឌ្ឍន៍ ធ្វើឲ្យរដ្ឋបាលស្រុកអង្គស្នួល ទាំងមូលសម្រេចបានសមិទ្ធផលជា ផ្លែផ្កា ជាបន្តបន្ទាប់កន្លងមកនេះ។ ទន្ទឹមនឹងការអបអរសាទរ ចំពោះលោកនាយករដ្ឋបាលសាលាស្រុក ដែលទើបទទួលបានការតែងតាំងថ្មី ឯកឧត្តម នូវ ប៉េង ច័ន្ទតារា បានផ្តាំផ្ញើរ ដល់ នាយករដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវសហការព្រមទាំងធ្វើជាសេនាធិការដ៏ល្អដល់លោកអភិបាលស្រុក ខិតខំបំពេញតួនាទី និងភារកិច្ចខ្លួនឲ្យបានល្អ ដើម្បីរួមចំណែកជាមួយ រដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ឲ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត ។ នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានក្រើនរំលឹកដល់ អភិបាលស្រុក […]
អភិបាលខេត្តព្រៃវែង៖ថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ជា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន ២,០០០,០០០រៀល (ពីរលានរៀល)!ក្នុងការចូលរួមចែករំលែកក្ដីស្រឡាញ់
(ខេត្តព្រៃវែង)៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប ស្ដីពីការវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ តាមរយ:ប្រព័ន្ធ Video(Zoom Meeting)
(ខេត្តកណ្ដាល)៖នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប ស្ដីពីការវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ តាមរយ:ប្រព័ន្ធ Video(Zoom Meeting)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងក្នុងកិច្ចប្រជុំនេះគឺដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តវិធានការកែទម្រង់ស៉ីជម្រៅមុតស្រួចរបស់រាជរដ្ឋាភិបាល ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: យុទ្ធសាស្ត្រកៀងគរចំណូល កិច្ចសម្របសម្រួលពាណិជ្ជកម្ម ការប្រកួតប្រជែងធុរកិច្ចប្រកបដោយសមធម៌ ការលើកកម្ពស់វប្បធម៌សារពើពន្ធ និងអនុលោមភាព ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងការបង្ក្រាបនៃការរត់គេចពន្ធ៕