(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច តែងតាំង លោក ប្រាក់ សុភ័ណ ជាអភិបាលរងខេត្តសៀមរាប ហើយផ្ទេរភារកិច្ច លោក ង៉ាន់ ភិរុណ ពីអភិបាលរងខេត្តសៀមរាប ទៅបម្រើការងារនៅក្រសួងមហាផ្ទៃវិញ ។
អនុក្រឹត្យតែងតាំងដែលបណ្ដាញព័ត៌មានយើងទើបទទួលបាននៅថ្ងៃទី១៣ ខែកុម្ភៈ បានឱ្យដឹងថាលោក ង៉ាន់ ភិរុណ ត្រូវបានផ្ទេរភារកិច្ចទៅជាអគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ លោក ង៉ាន់ ភិរុណ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨។ ដោយឡែក លោក ប្រាក់ សុភ័ណ បច្ចុប្បន្នជាប្រធានសហព័ន្ធសហភាពយុវជនកម្ពុជាខេត្តសៀមរាប ។
ផ្ទេរភារកិច្ចលោក ពៅ ពិសិដ្ឋ ពីអភិបាលរងខេត្តសៀមរាប មកជាអភិបាលរងខេត្តពោធិ៍សាត់ និងលោក អ៉ឹង គឹមលាង ពីអភិបាលរងខេត្តពោធិ៍សាត់ ទៅជាអភិបាលរងខេត្តសៀរាបវិញ។
អនុក្រឹត្យសម្រេចផ្ទេរភារកិច្ចអភិបាលរង ខេត្តចំនួន២រូបគឺលោក ពៅ ពិសិដ្ឋ ពីអភិបាលរងខេត្តសៀមរាប មកជាអភិបាលរងខេត្តពោធិ៍សាត់។ ចំណែកលោក អ៉ឹង គឹមលាង ពីអភិបាលរងខេត្តពោធិ៍សាត់ ទៅជាអភិបាលរងខេត្តសៀរាបវិញ៕