(ខេត្ដកំពង់ចាម)៖ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានថ្លែងថា ៖ ការផ្តល់កំណើត និងការជួយសង្គ្រោះជីវិត គឺជាគុណដ៏ធំធេងបំផុត។ ក្នុងឆាកជីវិតនយោបាយរបស់ សម្តេចតេជោ កន្លងមកនេះ លោកបានជួយសង្គ្រោះអាយុជីវិតប្រជាជនក្នុងស្ថានការណ៍ធំៗ ៣ លើករួចមកហើយ ៖ ជាអាទិ៍ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប៉ុលពត ការបញ្ចប់សង្គ្រាមស៊ីវិលដោយនយោបាយឈ្នះ-ឈ្នះ និងថ្មីៗនេះ គឺសច្ចភាពនៃការសង្គ្រោះជីវិតដោយតថ្លៃជាមួយមច្ចុរាជ និងរក្សាបានជីវិតប្រជាពលរដ្ឋរាប់សែននាក់ នៅក្នុងវិបត្តិនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។ នៅក្នុងកាលៈទេសៈដ៏លំបាកបំផុត ដែលថ្នាក់ដឹកនាំនៃបណ្តាប្រទេសភាគច្រើនមានការអល់អែកស្ទាក់ស្ទើរក្នុងការសម្រេចចិត្តឱ្យបានច្បាស់លាស់ ប៉ុន្តែ សម្តេចតេជោ បានធ្វើការអារកាត់សម្រេចចិត្តដាក់ចេញនូវវិធានការនានាទាំងការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ប្រកបដោយការប្រុងប្រយ័ត្នជាមួយនឹងការសិក្សាគ្រប់ជ្រុងជ្រោយ និងការទទួលខុសត្រូវ ដោយឈរលើមូលដ្ឋានអាទិភាពចម្បងបំផុត គឺការជួយសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា មិនអាចពន្យាពេលរង់ចាំបាន រហូតកម្ពុជាឈានត្រលប់មករកស្ថានភាពប្រក្រតីឡើងវិញ តាមរយៈការបិទបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ និងការបើកប្រទេសលើគ្រប់វិស័យឡើងវិញ ខណៈដែលអត្រាឆ្លងថ្មីមានកម្រិតទាប ហើយករណីស្លាប់ក៏មិនទាន់មានថ្មី ទោះបីជាមានការរាតត្បាតនៃមេរោគបំប្លែងថ្មីក៏ដោយ។ ឯកឧត្តម ហ៊ុន ម៉ាណែត សូមចូលរួមអបអរសាទរចំពោះក្មួយៗ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២។ […]
Tag: ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
គ្រួសារយោធិន អតីតយុទ្ធជន៨៧ គ្រួសារ នៅស្រុកភ្នំស្រួច អរគុណ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្រោយដោះស្រាយប្រកបដោយយុត្តិធម៌ ហើយ រាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ ជាគោលការណ៍ចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
(ខេត្ដកំពង់ស្ពឺ)៖ ក្រោយទទួលបាន ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុយោដីខេត្តកំពង់ស្ពឺ និងការិយាល័យភូមិបាលស្រុកភ្នំស្រួច ដឹកនាំដោយលោក តាប់ ម៉ាឡៃ បានចុះផ្ទាល់បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដី ដែលត្រូវចុះបញ្ជីជូនមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងគ្រួសារអតីតយុទ្ធចំនួន៨៧គ្រួសារ ស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយគ្រួសារយោធិន អតីតយុទ្ធជន៨៧ គ្រួសារ នៅស្រុកភ្នំស្រួចអរគុណ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត យ៉ាងជ្រាលជ្រៅផងដែរ។ បើតាមមន្ត្រីជំនាញលើកឡើងថា ទីតាំងខាងលើមានទំនាស់ជាយូរឆ្នាំមកហើយ ក្រោយមានការសម្របសម្រួលរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរងមេបញ្ជាការកងទ័ពជើងគោក ត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញ ស.ជ.ណ លេខ២៨៦ ត្រូវឲ្យមានការចេញបណ្ណកម្មសិទ្ធិជូនគ្រួសារអតីយុទ្ធជន និងអង្គភាព។ ជំនាញបានឲ្យដឹងថែមទៀតថា ការបិទផ្សាយជាសាធារណៈរបស់មន្ត្រីសុរិយោដីគឺជានីតិវិធីទុកផ្លូវឲ្យមានការតវ៉ាតាមផ្លូវច្បាប់គ្រប់ក្បាលដីនីមួយៗចៀសវាងខាងជំនាញចេញបណ្ណហើយនាំឲ្យមានទំនាស់ ហើយការបិទផ្សាយនេះ មានបិទនៅទីតាំងដីផ្ទាល់ និងនៅសាលាឃុំ និងនៅសាលាស្រុកផងដែរ៕
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ស្ថានការណ៍ ជំងឺកូវីដ-១៩ គឺជាសោដនាដកម្ម មួយប្រៀបបានទៅនឹងស្ថានភាព ក្នុងរបបប៉ុលពត ដែលប្រជាជាតិកម្ពុជា ធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ
(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ របស់ផ្នែកសឹករងបសេដ្ឋ និងសមិទ្ធផល នានារបស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ បានថ្លែងថា ៖ ស្ថានការណ៍ ជំងឺកូវីដ-១៩ គឺជាសោដនាដកម្ម មួយប្រៀបបានទៅនឹងស្ថានភាព ក្នុងរបបប៉ុលពត ដែលប្រជាជាតិកម្ពុជា ធ្លាប់បានឆ្លងកាត់ដ៏សែនសង្វេគ ព្រោះបានឆក់យកជីវិតប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ហើយក្រុមគ្រួសារពុំអាចរៀបចំពិធីបុណ្យសពតាមប្រពៃណីសាសនា បានទាន់ពេលវេលាឡើយ។ យ៉ាងណាក៏ដោយ សោដនាដកម្មកូវីដ-១៩ បានប្រែក្លាយជាមានសភាពធូរស្រាលដោយសារសម្តេចតេជោ មានការសម្រចចិត្តជាយុទ្ធសាស្ត្រត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងសមរភូមិប្រយុទ្ធនឹងជំងឺនេះ តាមរយៈពិចារណាវិនិច្ឆ័យ និងសម្រេចអារកាត់រហ័សទាំងក្នុងការទិញវ៉ាក់សាំង និងការចំណាយថវិកាព្យាបាលប្រជាពលរដ្ឋ រហូតបង្កលក្ខណៈឱ្យមានការបើកដំណើការប្រទេសឡើងវិញលើគ្រប់វិស័យ។ សម្តេចតេជោ គឺអាចសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ ដូចអ្វីដែលសម្តេចធ្លាប់ធ្វើនៅក្នុងការរំដោះប្រជាពលរដ្ឋឲ្យរួចចេញផុតពីការកាប់សម្លាប់ នៃរបប ប៉ុលពត ដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមគោរពថ្លែងអំណរគុណ និងដឹងគុណជាអនេក ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់គិតគូរផ្ទាល់ […]