ព័ត៌មានជាតិ

សភាពាណិជ្ជកម្មខេត្តព្រៃវែង បាននាំយក ឃីត ចំនួន ២០០ ឃីត ផ្តល់ជូនរដ្ឋបាលខេត្តព្រៃវែងសម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋដែលកំពង់សម្រាក់ព្យាបាលជម្ងឺកូវិត ១៩

(ខេត្ដព្រៃវែង)៖ នៅរសៀលថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែងអញ្ជើញនាំយកសម្ភារៈប្រើប្រាស់(ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល) ប្រគល់ជូនរដ្ឋបាលខេត្តព្រៃវែង ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩ ដែលកំពង់សម្រាកព្យាបាល ដែលពិធីនេះរៀបចំនៅបរិវេណសាលាខេត្ត។ ថ្លែងនៅក្នុងឱកាសនោះ លោក អន ភារៈ អភិបាលរងខេត្ត តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្ត ដែលជាប្រធានគណៈកម្មការវីរុស (COVID-19) ខេត្ត សូមថ្លែងអំណរអរគុណ បំផុតចំពោះ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងសមាជិកសមាជិកា សភាពាណិជ្ជកម្មទាំងអស់ ដែលបានឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ទាំងអស់នេះដល់ គណៈកម្មការវីរុស (COVID-19) ខេត្ត សម្រាប់ផ្ដល់ជូន ដល់បងប្អូន ប្រជាពលរដ្ឋដែលកំពុងតែ សម្រាកព្យាបាល ជំងឺកូវីដ19 នៅតាមមណ្ឌលព្យាបាលក្នុងខេត្តព្រៃវែងនេះ។ លោកអភិបាលរងខេត្ត បានបន្តទៀតថា ទាំងនេះគឺជាកាយវិការយកចិត្តទុក្ខដាក់ខ្ពស់របស់ ឯកឧត្តម ឧកញ៉ា […]