ព័ត៌មានជាតិ

លោក កន សុខកាយ អភិបាលស្រុកល្វាឯមចូលរួមនូវអង្ករចំនួន១៤តោនជាមួយមូលនិធិស្បៀងសប្បុរសឯកឧត្តមបណ្ឌិត ដួង តារា

(ខេត្ដកណ្តាល) ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ នេះលោក កន សុខកាយ អភិបាលស្រុកល្វាឯមមានកិត្តិយសបានចូលជួបសំណេះសំណាលជាមួយឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនៅគេហដ្ឋានរបស់ឯកឧត្តមបណ្ឌិតផ្ទាល់នៅក្នុងភូមអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ដោយមើលឃើញពីទឹកចិត្តសប្បុរស អាណិតស្រឡាញ់ប្រជាពលរដ្ឋ របស់ឯកឧត្តមបណ្ឌិត ដួង តារា រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តម ក្នុងការបង្កើតនូវមូលនិធិស្បៀងសប្បុរសដើម្បីជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត លោក កន សុខកាយ អភិបាលស្រុកល្វាឯម ក៏បានចូលរួមជាអង្ករចំនួន១៤តោន ជាមួយសកម្មភាពសប្បុរសមួយនេះផងដែរ។ ឯកឧត្តមបណ្ឌិត ដួង តារា រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តរបស់ឯកឧត្តមជាច្រើនរូបបានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោក កន សុខកាយ ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួនដើម្បីទិញជាអង្ករភ្ជាប់និស្ស័យចូលរួមជាមួយសកម្មភាពសប្បុរសធម៌នៃមូលនិធិស្បៀងសប្បុរសមួយនេះ ក្នុងការជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាពិសេសគ្រូបង្រៀន និងមន្ត្រីរាជការដែលជួបការលំបាក។ ឯកឧត្តមបណ្ឌិត ដួង តារា ក៏បានថ្លែងអំណរគុណដល់បងប្អូនសប្បុរសជន អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលបានជ្រោមជ្រែងផ្តល់ជាជំនួយតាមរយៈមូលនិធិស្បៀងសប្បុរសនាពេលកន្លងមកផងដែរ។ បងប្អូនអាចចូលរួមជាមួយសកម្មភាពនេះដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការអ្វីឡើយ ។ យើងចូលរួមកសាងនូវអំពើល្អ និងអាណិតស្រលាញ់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕  

ព័ត៌មានជាតិ

លោក កន សុខកាយ អភិបាលនៃគណ:អភិបាលស្រុកល្វាឯមបានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

( ខេត្ដកណ្ដាល)៖នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២​ នៅវត្តថ្មគរ ឃុំថ្មគរ ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម បានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាលក្រោអធិបតីភាព​ លោក កន សុខកាយ អភិបាលនៃគណ:អភិបាលស្រុកល្វាឯម តំណាងដ៏ខ្ពងខ្ពស់ឯឩត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និង លោក ទៀង កុសុរ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល។ ក្នុងនោះមានការចូលរួមពីលោក លោកលោកស្រីអភិបាលរងស្រុក​ ប្រធានកា.រិ ដនសភ និងប្រធានការិយាល័យពាក់ព័ន្ធ លោក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ​ ព្រមទាំងប្រជាពលរដ្ឋ ចាស់ព្រឹទ្ធាចារ្យ សរុបចំនួនប្រមាណ២០០នាក់៕