ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ចាប់ពីថ្ងៃទី២១ ខែកុម្ភៈតទៅ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មានយើងទទួលបាន។ សាឡាងចម្លងកោះពេជ្រ-កោះនរា នឹងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ចាប់ពីម៉ោង ៦៖០០ព្រឹក ដល់ម៉ោង ៧៖០០យប់ ជារៀងរាល់ថ្ងៃ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ៖

ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើបាតុកម្មខុសច្បាប់

(ភ្នំពេញ) ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់ របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នោះឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់ក្រុមបាតុករ ដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ទាំងអស់ ឱ្យបានជ្រាបថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបាន ទទួលសេចក្តីជូនដំណឹងរបស់តំណាងអតីតបុគ្គលិក និងបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ អំពីការធ្វើកូដកម្ម ដើម្បីដោះស្រាយវិវាទការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញម្ចាស់សំណើមកពិភាក្សា ដោយបានគូសបញ្ជាក់ថា សុំឱ្យគាត់ធ្វើកូដកម្ម ស្របតាមច្បាប់ ស្តីពីការងារ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ ទីតាំងសាធារណៈឡើយ ព្រោះថា ការប្រើប្រាស់ទីតាំងសាធារណៈ ដើម្បីធ្វើជាទីកន្លែងបញ្ចេញមតិ គឺត្រូវអនុលោមតាមច្បាប់ ស្ដីពី ការធ្វើបាតុកម្មដោយសន្តិវិធី ប៉ុន្តែនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ បានធ្វើការប្រមូលផ្តុំនៅលើសួនច្បារសាធារណៈ ផ្ទុយពីការឯកភាពគ្នា ជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ រដ្ឋបាលរាជធានីភ្នំពេញបានប្រើប្រាស់វិធានការអប់រំ ដល់ក្រុមបាតុករកុំឱ្យបន្តសកម្មភាពខុសច្បាប់ និងអនុវត្តតាមយន្តការដោះស្រាយវិវាទការងារ ស្របតាមច្បាប់ជាធរមាន […]

ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញឱ្យចៅសង្កាត់និងស្មៀនបម្រើសេវាសាធារណៈជូនប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យចៅសង្កាត់និងស្មៀនធ្វើយ៉ាងណាបម្រើសេវាសាធារណៈនិងសេវាផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយលោកចៅសង្កាត់ និងស្មៀនសង្កាត់ទាំង អស់នៅក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី ០៦ខែមករាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា លោកចៅសង្កាត់និងស្មៀនសង្កាត់ជាអ្នកដែលនៅផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ។ ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋយើងត្រូវតែបំរើពួកគាត់ ពិសេសការផ្តល់សេវា ជូនពួកគាត់ឱ្យមានតម្លាភាពនិងទាន់ពេលវេលា ។ ឯកឧត្តមឃួង ស្រេង ក្នុងឱកាសនោះដែរក៏បានថ្លែងនូវការអរគុណយ៉ាងធំធេងផងដែរ ចំពោះអាជ្ញាធរសង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូតស្ថានភាពជំងឺនេះបានធូរស្រាលនិងបានឈានដល់រាជរដ្ឋាភិបាល បិទបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ ដែលធ្វើឱ្យប្រទេសជាតិបានដំណើរការជាប្រក្រតីឡើងវិញ៕

ព័ត៌មានជាតិ

ចៅហ្វាយក្រុងភ្នំពេញ ដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងប្រដាប់អាវុធ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះខារ៉ាអូខេ និងក្លឹបកំសាន្ត មិនទាន់ឲ្យបើកដំណើរឡើងវិញទេ

(ភ្នំពេញ )៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការ នៃការហាមមិនឲ្យបើកអាជីវកម្ម ការ៉ាអូខេ និងក្លឹបកំសាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។ ការដាក់បទបញ្ជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្ដីពីការជំរុញការងារចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ដែលត្រូវការ វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រាជរដ្ឋាភិបាល បានបើកប្រទេសឲ្យដំណើរការឡើងវិញលើគ្រប់វិស័យហើយ ប៉ុន្តែចំពោះក្លឹបកំសាន្ត និងខារ៉ាអូខេ គឺមិនទាន់អនុញ្ញាតឲ្យបើកដំណើរការនោះទេ ពោលគឺឲ្យបើកដំណើរការ តែភោជនីយដ្ឋាន និងបៀរហ្គាឌិនប៉ុណ្ណោះ ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងពាក់ព័ន្ធត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយសារទីតាំងពីរនេះ មានហានិភ័យខ្ពស់បំផុត នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ […]

ព័ត៌មានជាតិ

អភិបាលរាជធានីជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់ រាល់ការចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ត្រូវបង្ហាញបណ្ណចាក់វាក់សាំង

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវី-១៩ ដើម្បីឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗ ខាងមុខនេះ ។ ការជំរុញបែបនេះរបស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង វីដេអូ ខន់ហ្វឺរេន នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះ ជាមួយនឹងអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ដើម្បីបង្ការ និងទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ថ្មីៗមួយចំនួនទៀត ដូចជា រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញត្រូវ បង្ហាញបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ លិខិត បញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីយើងទប់ស្កាត់កូវីដ-១៩ ឲ្យបានល្អប្រសើរ ចៀសវាងការរីករាលដាលបន្តទៀត ហើយកិច្ចការងារនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញនូវសេចក្តីជូនដំណឹងរួចហើយដែរ កាលពីសប្តាហ៍មុននេះ។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ សូមអោយអាជ្ញាធរខណ្ឌខណ្ឌទាំង១៤ ត្រូវអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។ លោកជឿជាក់ថា បើយើងអនុវត្តការងារនេះ បានល្អប្រសើរ […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផ្លូវការតំបន់កំណត់ជាតំបន់ «ក្រហម», «លឿងទុំ» និង «លឿង»

(ភ្នំពេញ )៖ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ