ព័ត៌មានជាតិ

ប្រជាពលរដ្ឋស្រុកកោះសូទិន ពិសេសនៅឃុំពាមប្រធ្នោះ សាទរចំពោះអភិបាលខេត្តកំពង់ចាម ចុះដោះស្រាយ សាងសង់ស្ពានឆ្លងកាត់ទន្លេតូច ជូនពួកគាត់ប្រើប្រាស់

ខេត្ដកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ នៅព្រឹកថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២៣ នេះ ទទួលបានការសាទរពីប្រជាពលរដ្ឋនៅស្រុកកោះសូទិន ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំពាមប្រធ្នោះ ចំពោះការចុះដោះស្រាយបញ្ហា ដោយសម្រេចសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេតូច នៅចំណុចមុខវត្តពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ជូនពួកគាត់ប្រើប្រាស់ ។ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា យុទ្ធសាស្ត្រ ដោះស្រាយបញ្ហាជូនពលរដ្ឋ នៅចំណុចកើតហេតុខាងលើនេះ គឺឈរលើគោលការណ៍ ឈ្នះឈ្នះ ទាំងអស់គ្នា ដោយ ៖ ទី១ ៖ អាជ្ញាធរសម្រេចកាយដីចេញពីទីតាំងដែលព្រះសង្ឃ និងប្រជាពលរដ្ឋបានចាក់ដីលុបដើម្បីធ្វើផ្លូវឆ្លងកាត់ពីក្រោយម្ខាងទៅត្រើយម្ខាង នៃទន្លេតូចនោះ ចេញវិញ ឱ្យបានដូចស្ថានភាពដើម ។ ទី២ ៖ អាជ្ញាធរសម្រេច សាងសង់ស្ពានបេតុងមួយខ្សែប្រវែង ពី ៩០ ទៅ ១០០ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ របស់បងប្អូនប្រជាពលរដ្ឋ នៅទីនោះ និងជាការបញ្ចប់ជម្លោះ ដណ្តើមទឹកគ្នា […]