(ខេត្ដស្វាយរៀង)៖ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមប្រកាសផ្លាស់ប្ដូរមុខតំណែងប្រធាន អនុប្រធាមន្ទីរសុខាភិបាលខេត្តស្វាយរៀង។ ក្នុងនោះ លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជា ប្រធានមន្ទីរ ជំនួសលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ដែលដាក់ឲ្យចូលវត្តន៍ និងលោកវេជ្ជបណ្ឌិត ថោង អ៊ុសុធា ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្ដម មែន វិបុល បានថ្លែងនូវការកោតសរសើរ ចំពោះលោកវេជ្ជបណ្ឌិត កែរ រដ្ឋា អតីតប្រធានមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ធ្វើការងារ បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសនៅអំឡុងពេលកូវីដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេសខិតខំពិនិត្យ និងព្យាបាលដោយយកចិត្តទុកដាក់ ដោយមិនខ្លាច នឿយហត់ឡើយ។ ឯកឧត្ដម ម៉ែន វិបុល ក៏បានថ្លែងជំរុញដល់លោកប្រធានមន្ទីរ និងអនុប្រធានមន្ទីរសុខាភិបាលថ្មី និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាមគោលការណ៍ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ឯកឧត្ដមបានបន្តថា ប្រធានមន្ទីរសុខាភិបាល […]
Tag: អភិបាលខេត្ដស្វាយរៀង
អបអរសាទរខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (1st ODF SVG Province Celebration)
(ខេត្ដស្វាយរៀង)៖ នាព្រឹកថ្ងៃពុត ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (1st ODF SVG Province Celebration) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រីក្រសួងអភិវឌ្ឍន៍ជនបទ។ មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានថ្លែងអំណរគុណ និងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី លោកស្រីនាយិកាអង្គការយូនីសេហ្វប្រចាំនៅកម្ពុជា ឯកឧត្ដម លោកជំទាវ គណៈប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមអភិបាលរងរាជធានី-ខេត្ត លោក លោកស្រីប្រធានអង្គការដៃគូ ព្រមទាំងភ្ញៀវកិត្តិយស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ដល់កិត្តិយស អញ្ជើញជាអធិបតី និងចូលរួមអបអរសាទរនៅក្នុងពិធីដ៏មានសារៈសំខាន់ នាថ្ងៃនេះ ដែលបានញ៉ាំងឲ្យអង្គពិធីប្រព្រឹត្តទៅប្រកបដោយភាពឱឡារិកក្រៃលែង ។ […]
តម្លៃស្រូវធ្លាក់ចុះនៅឆ្នាំនេះកសិករធ្វើស្រែមិនសូវចំណេញ នៅខេត្តស្វាយរៀង
(ខេត្ដស្វាយរៀង)៖ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀងកំពុងតែមមាញឹក រីឯតម្លៃស្រូវវិញ ធ្លាក់ថ្លៃបន្តិចទូទាត់និងការចំណាយធ្វើឱ្យកសិករមិនសូវចំណេញនោះទេ។ ប្រជាពលរដ្ឋរស់នៅភូមិស្វាយតាភ្លរ ឃុំបាសាក់ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានឲ្យដឹងថាសព្វថ្ងៃពួកគាត់ប្រកបរបររកស៊ីធ្វើស្រែចំការហើយសម្រាប់ទិន្នផលស្រូវនៅឆ្នាំនេះ ពុំសូវទទួលបានផលដូចឆ្នាំសព្វមួយដងឡើយ ដោយសារមានស្មៅដុះច្រើនក្នុងស្រែហើយថែមទាំងតម្លៃស្រូវធ្លាក់ចុះទៀតនោះ ធ្វើឲ្យពួកគាត់បានម៉ាទប់ទល់និងក៏មានការខាតបង់ អ្នកខ្លះទៀតចំណេញបានបន្តិចបន្តួចតែប៉ុណ្ណោះបើធៀបទៅនឹងការចំណាយទៅលើជី ប្រេង និងថ្នាំដែលទិញពីវៀតណាម។ ពលរដ្ឋបានបន្តថាឈ្មួញវៀតណាមឲ្យតែដល់រដូវច្រូតកាត់ពួកគេតែងតែឡើងមកទិញស្រូវពីពលរដ្ឋខ្មែរនៅព្រំដែនហើយតម្លៃស្រូវវិញតាមតែឈ្មួញវៀតណាមដាក់ឲ្យតែប៉ុណ្ណោះ ដោយសារយើងគ្មានទីផ្សារក្នុងស្រុក។មួយវិញទៀតពលរដ្ឋខណៈដែលធ្វើស្រែប្រាំងក៏ដូចជាស្រូវវស្សាតែងតែទៅបន្ដាក់ជីគីមី ប្រេង ថ្នាំពីអាជីវករវៀតណាមលុះដល់ពេលប្រមូលផលស្រូវទើបទូទាត់សងគេវិញចំពោះអាជីវករខ្មែរ គេមិនបន្តាក់ឲ្យនោះទេមានលុយទើបគេលក់ឲ្យយកទៅប្រើប្រាស់។ ពលរដ្ឋបន្តថាចំពោះតម្លៃស្រូវវស្សានៅឆ្នាំនេះមួយគីឡូក្រាមបានតែ ៧០០ ទៅ ៨០០ រៀលតែប៉ុណ្ណោះហើយទិន្នផលស្រូវក្នុងមួយហិកតាបានតែ២តោនទៅ ៣តោន ដូច្នេះការធ្វើស្រូវឆ្នាំនេះមិនសូវចំណេញទេដោះសារចំណាយទៅលើថ្លៃ ប្រេង ជី ថ្នាំសម្លាប់សត្វល្អិតថ្លៃពេក។ ប្រជាពលរដ្ឋបានស្នើដល់អាជ្ញាធរដែនដីក៏ដូចជាមន្ទីរដែលពក់ព័ន្ធសូមជួយប្រឡាយទឹកនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ដើម្បីប្រើប្រាស់ ព្រោះសព្វថ្ងៃពួកគាត់បានជីកអណ្ដូងដើម្បីធ្វើស្រែប្រាំងហើយទិញទឹកពីវៀតណាមយកមកប្រើប្រាស់ផងដែរ។មួយវិញទៀតក៏សូមស្នើឲ្យមានការទិញស្រូវពីពលរដ្ឋក្នុងស្រុកដើម្បីកុំឲ្យប្រជាពលរដ្ឋចំណាយច្រើននិងឈ្មួញវៀតណាមបានដៃពេកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត។ សូមបញ្ជាក់ថាខេត្តស្វាយរៀងមានច្រកអន្តរជាតិព្រៃវល្លិដែលស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមានការនាំស្រូវទៅលក់នៅប្រទេសវៀតណាមតាមប្រឡាយទាហានស្ថិតក្នុងឃុំថ្មី ក្នុងមួយថ្ងៃមានរថយន្តប្រមាណជាង ១ពាន់ គ្រឿងនិងមានកាណូតឈ្មួញវៀតណាម ឡើងមកទិញដល់ទឹកដីខ្មែរ។ហើយចំពោះតម្លៃស្រូវដែលវៀតណាមទិញពីឈ្មួញខ្មែរក្នុងមួយគីឡូក្រាមបានតម្លៃ ៩០០ រៀលទៅ ១០០០ រៀលតាមប្រភេទស្រូវ ក្រុមអាជីករខ្មែរបានទិញស្រូវរបស់ប្រជាពលរដ្ឋ ពីខេត្តព្រៃវែង ពោធិ៍សាត់ កំពង់ធំនិងខេត្តមួយចំនួនទៀតមកលក់នៅច្រកនេះ។មួយវិញទៀតដោយសារច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវបានភាគីវៀតណាមមិនឱ្យនាំស្រូវចូលមកលក់ក្នុងទឹកដីរបស់គេ ដោយភាគីវៀតណាមអះអាងថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ទើបក្រុមអាជីវករខ្មែរ បានសម្រុកនាំស្រូវទៅលក់នៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ខេត្តស្វាយរៀងយ៉ាងគគ្រឹកគគ្រេងតែម្ដង៕