ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ២០គ្រួសារ នៅស្រុកព្រះស្តេច ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង

( ខេត្តព្រៃវែង) ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុកព្រះស្តេច ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកព្រះស្តេច និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បាក់រលំផ្ទះ ចំនួន ២០គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុង ចំនួន ៦គ្រួសារ និងខូចខាតមធ្យម ចំនួន ១៤គ្រួសារ នៅភូមិចំនួន ៥ ក្នុងឃុំអង្គររាជ្យ និងឃុំសេនារាជឧត្តម ស្រុកព្រះស្តេច កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ៧ៈ៣០នាទីយប់។ នាឱកាសនោះ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានពាំនាំនូវសេចក្តីនឹករលឹករបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត […]

ព័ត៌មានជាតិ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សាថ្មីចំនួន ៣ខ្នងនៅស្រុកបាភ្នំ

(ខេត្តព្រៃវែង)៖ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសាលាបឋមសិក្សាថ្មីចំនួន ៣ខ្នង ស្មើនឹង៩បន្ទប់ (បន្ទប់សិស្ស ទីចាត់ការ និងបណ្ណាល័យ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានទីតាំងស្ថិតនៅភូមិប្រស្រែ ភូមិស្នេហ៍រាន និងភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្នុងពិធីសម្ពោធនោះដែរ ក៏មានការអញ្ជើញចូលរួមពីព្រះតេជគុណ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក-ឃុំ អភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង១៣ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងស្រុកបាភ្នំ សរុបចំនួន១,៤១៤នាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវការគោរពស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៣ខ្នងខាងលើនេះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម កសាងដោយឯកឧត្តម ជា ថោយ និងលោកជំទាវ ជូនដល់កូនចៅប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងឃុំបឹងព្រះ ស្រុកបាភ្នំ បានសិក្សារៀនសូត្រ និងស្តារធនធានមនុស្សឱ្យប្រសើរឡើងវិញក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន […]

ព័ត៌មានជាតិ

អភិបាល​ខេត្ត​ព្រៃវែង​ អញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងស្រុកស៊ីធរកណ្តាល

(ខេត្ត​ព្រៃវែង)​៖​ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២​ បានដឹកនាំមន្ទីរអង្គភាពជំនាញ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំង បានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីកែងផ្លូវចូលសាលាស្រុកស៊ីធរកណ្តាល រហូតដល់ថ្នល់ទទឹង ឃុំព្រែកចង្រ្កាន្ត ស្រុកស៊ីធរកណ្តាល ដែលកន្លងមកធ្លាប់រងការខូចខាតដោយជំនន់ទឹកភ្លៀង។ សូមបញ្ជាក់ថា បច្ចុប្បន្ន កងវិស្វកម្មក្រសួងការពារជាតិ កំពុងដំណើរការសាងសង់ជាផ្លូវកៅស៊ូ DBST ប្រវែងជាង ៤គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែរទៀត ប្រវែង ៤,៤០០ម៉ែត្រ កំពុងអនុវត្តគម្រោងបានប្រមាណ ៦០% ស្ថិតក្នុងភូមិល្វេរ ភូមិអំបែងចេះ ភូមិកោងទន្លេក្រោម ភូមិកោងទន្លេលើ មកទល់នឹងស្ពានជ្រោយសសិត ស្រុកស៊ីធរកណ្តាល ដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ ក៏ដូចជា សម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាមួយការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ។ […]

ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្ត ថ្មី នៅខេត្តព្រៃវែង

(ខេត្ដព្រៃវែង)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ អភិបាលរងខេត្តព្រៃវែង ចំនួន ៤ រូប  ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្តថ្មី នៃខេត្តព្រៃវែង ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ជា សុមេធី  អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបង្កើតឲ្យ មានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល និងនាយករងរដ្ឋបាលសាលារាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោម ជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។ ឯកឧត្ដម អភិបាលខេត្ត ផ្តាំផ្ញើរដល់អភិបាលរងខេត្តដែលប្រកាស់តែងតាំងថ្មី និងនាយករដ្ឋបាលពេលនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ […]

ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងអបអរសាទរបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

(ខេត្តព្រៃវែង)៖ព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ជាមួយឯកឧត្តម សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត ឯកឧត្តម ពេជ្រ ជីវ័ន និងឯកឧត្តម ឡុង ប៊ុន្មី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មកពីវិទ្យាល័យរស្មីសាមគ្គី វិទ្យាល័យព្រែកក្របៅ និងវិទ្យាល័យឈើទាល ក្នុងស្រុកពាមជរ ខេត្តព្រៃវែង ដែលមានចំនួនសរុប ១៥៧នាក់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ និងពាំនាំផ្តាំផ្ញើសួរសុខទុក្ខសេចក្តីនឹករលឹកពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ ព្រមទាំងវាយតម្លៃកោតសរសើរដល់ក្រុមការងារមន្ត្រីសាខា អនុសាខាស្រុក ជាពិសេស គឺមន្ទីរអប់រំដែលបានសម្របសម្រួលការជួបជុំបំពាក់ឯកសណ្ឋាននាពេលនេះ។ សូមបញ្ជាក់ថា ក្មួយៗត្រូវធ្វើជាគំរូល្អ តាមរយៈការបង្ហាញពីសកម្មភាពមនុស្សធម៌ និងគុណធម៌ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្ដព្រៃវែង បានរៀបចំប្រារព្ធពិធីបុណ្យ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅស្រុកបាភ្នំ ខេត្តព្រៃវែង

(ខេត្ដព្រៃវែង)៖ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្ត ព្រៃវែង រួមជាមួយនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ខរដ្ឋបាល ព្រៃឈើ បានរៀបចំប្រារព្ធពិធីបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ដែលពិធីនេះធ្វើនៅស្នាក់ការសាខាកាកបាទក្រហមស្រុកបាភ្នំ ក្នុងភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅក្នុងឱកាសនោះលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា៖ ចលនាដាំដើមឈើបានកកើត ឡើងតាំងពីទស្សវត្សទី៣០ មកម្ល៉េះ ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តមសីហនុព្រះមហាវីរៈក្សត្រ ព្រះបរមរតនៈកោដ្ឋនៃយើង ដែលនៅពេលនោះមានឈ្មោះ ថា ៖ “ទិវាហត្ថកម្មដាំដើមឈើ ” ការងារដាំដើមឈើត្រូវបានជំរុញយ៉ាងសកម្ម ដោយមានការចូលរួម យ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ហើយជាបណ្ដើរៗសកម្មភាពដ៏ទូលំទូលាយនេះ […]

ព័ត៌មានជាតិ

ពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សជ័យលាភី មេដាយមាស មេដាយប្រាក់ និងចំណាត់ថ្នាក់កិត្តិយសលើមុខវិជ្ជ អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិឡា ឆ្នាំសិក្សា ២០២១-២០២២

(ខេត្ដព្រៃវែង)៖ នៅថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យព្រៃព្នៅ បានរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សជ័យលាភី មេដាយមាស មេដាយប្រាក់ និងចំណាត់ថ្នាក់កិត្តិយសលើមុខវិជ្ជ អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិឡា ឆ្នាំសិក្សា ២០២១-២០២២ ដោយមានការអញ្ជើញចូលរួមពីលោក ហ៊ី ធួក អភិបាលស្រុកពារាំងនិងឯកឧត្តម កៅ កេសារៈ អនុប្រធានក្រុមការងារចុះជួយឃុំព្រៃព្នៅ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវង។ នៅក្នុងឱកាសនោះ លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ បានលើកឡើងថា៖ នេះជាមោទនភាពធំបំផុតរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស អាជ្ញាធរមូលដ្ឋាន ដែល សិស្សានុសិស្សនៅ វីទ្យាល័យ ព្រៃព្នៅ តែងតែទទួលបានលទ្ធផលល្អក្នុងការសិក្សាជារៀងរាល់ឆ្នាំហើយមានការកោតសរសើរដល់វិទ្យា ល័យព្រៃព្នៅគ្រប់ទីកន្លែង។ លោកបន្តថា ជាក់ស្តែងនៅឆ្នាំសិក្សា ២០២១-២០២២នេះ ការប្រលងសិស្សពូកែ នៅថ្នាក់ស្រុក យើងទទួល សិស្សប្រឡងជាប់ចំនួន […]

ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ “ការប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន”

(ខេត្ដព្រៃវែង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ “ការប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរកម្ពុជា គ្រប់គ្រងកំចាត់មីន និងសង្រ្គោះជនពិការ នាពេលនេះ ដោយសារមីន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងលោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិនានា ព្រមជាមួយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ ស្នងការ មេបញ្ជាការ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង […]

ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ណែនាំដល់មន្ទីររៀបចំដែនដី ត្រូវពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិ ជូនដល់ពលរដ្ឋឲ្យបានលឿន

(ខេត្ដព្រៃវែង)៖ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ដ ត្រូវពន្លឿនក្នុងការចេញប័ណ្ណកម្មសិទ្ធិ ជូនដល់ប្រជាពលរដ្ឋឲ្យបានលឿនឆាប់រហ័ស តាមការសន្យារបស់ខ្លួនដែលបានសន្យា ជាមួយប្រជាពលរដ្ឋកាលពីពេលកន្លងទៅ។ ឯកឧត្ដមថា ចំពោះប័ណ្ណកម្មសិទ្ធ ដែលមិនបានចេញតាមការសន្យានោះ ត្រូវធ្វើការពន្យល់ប្រាប់ពលរដ្ឋឲ្យបានយល់ច្បាស់ អំពីមូលហេតុនៃការយឺតយ៉ាវ ក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋ នៅស្រុកកំចាយមារ ដែលលោកប្រធានមន្ទីរបានសន្យានោះ ធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋ ដែលគាត់ទន្ទឹងរង់ចាំ មានការអាក់អន់ស្រពន់ចិត្ត។ ការរថ្លែងរបស់អភិបាលខេត្តព្រៃវែងបែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃអំពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំក្រុង ស្រុកទាំងអស់នៅខេត្តព្រៃវែង ដែលបានអនុវត្តន៍កន្លងមកនេះ។ នៅក្នុងកិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានច្រកទ្វាព្រំដែនទាំង៦ នៃខេត្តព្រៃវែងផងដែរ។ ឯកឧត្ដម ជា សុមេធី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរ […]

ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែង 

(ខេត្ដព្រៃវែង)៖ នៅរសៀលថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២២ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត​ ឃី​ សុវណ្ណរតនា​ សកលវិទ្យាធិការរង​ទទួលបន្ទុកដឹកនាំសកលវិទ្យាល័យ​ ព្រះសីហនុរាជ​ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ឡើងទៅជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែង និងជាព្រះចៅអធិការវត្តសំសមី។ ថ្លែងនៅក្នុងនោះសម្ដេចព្រះមហាអរិយវង្សបណ្ឌិត​ ឃី​ សុវណ្ណរតនា​ សកលវិទ្យាធិការរង​ទទួលបន្ទុកដឹកនាំសកលវិទ្យាល័យ​ ព្រះសីហនុរាជ​ អនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្ដេចព្រះសង្ឃនាយក​ នៃព្រះរាជាណាចក្រកម្ពុជា​ បានមានថេរៈដីកាថា៖ ការស្រង់សុគន្ធវារីប្រគេនប្រគេនព្រះសរណានុរ័ក្ខធម្ម ចាន់ សុធា ឲ្យឡើងជាព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះលេខាធិការគណខេត្តព្រៃវែង ព្រះវិន័យធរអនុគណក្រុងព្រៃវែង និងជាព្រះចៅអធិការវត្តសំសមី នេះគឺជា ការប្រគេននូវឋានៈ ប៊ុនស័ក្កតួនាទី មួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា និងដើម្បីជាការលើកទឹកចិត្ត ដល់ថ្នាក់មន្ត្រីសង្ឃដែលបានខិតខំប្រឹងប្រែងធ្វើការងារក្នុងវិស័យព្រះពុទ្ធសាសនា ដើម្បីធ្វើយ៉ាងណាឱ្យព្រះពុទ្ធសាសនាបានឋិតថេរគង់វង្សចេរកាលតរៀងទៅ។ ក្នុងនោះដែរសម្ដេចព្រះមហាអរិយវង្សបណ្ឌិត​មានថេរៈដីការផ្ដាំផ្ញើ ដល់ព្រះសរណានុរ័ក្ខធម្ម ចាន់ […]