ព័ត៌មានជាតិ

សកម្មជនអតីត​CNRP​ ១១៦នាក់​ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​

(ត្បូងឃ្មុំ​)៖អតីត​បក្សCNRP​ ចំនួន១១៦នាក់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅពេលដែលបក្សប្រឆាំងមួយនេះត្រូវបានរំលាយដោយតុលាការកំពូល និងនៅក្រោយពេលដែលពួកគាត់បានយល់ច្បាស់ពីគោលនយោបាយ និងសកម្មភាពនៃអំពើល្អរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ពិធីបញ្ចូលសមាជិកថ្មីបន្ថែមទៀតនេះបានប្រារព្ធធ្វើឡើង នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោម​វត្តមាន​ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ។ អ្នកទាំង១១៦នាក់ ដែលប្រកាសចូលថ្មីនាពេលនេះ មកពីឃុំចំនួន០៥រួមមាន៖ ឃុំចាន់មូល ឃុំកំពាន់ ឃុំជាំ ឃុំមេមង និងឃុំមេមត់។ នៅក្នុងឱកាសនោះដែរឯកឧត្តម ជាម ច័ន្ទសោភ័ណ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកមេមត់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនជាសមាជិកដែលទើបបញ្ចូលថ្មីក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានៅពេលនេះ។ ឯកឧត្តជាម ច័ន្ទសោភ័ណ​ បានបញ្ជាក់ថា ការមកចូលរួមរស់ដោយសុទ្ធចិត្តជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការផ្តល់នូវយុត្តិធម៌ជូនគណបក្សប្រជាជន ដែលបានតស៊ូពុះពារក្នុងបុព្វហេតុជាតិ និងបាននាំមកនូវសុខ សន្តិភាពជូនប្រជាពលរដ្ឋរស់នៅបានសុខស្រួលដូចសព្វថ្ងៃ។ ហើយការមកចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺនឹងធ្វើឲ្យគណបក្សប្រជាជនកាន់តែមានកម្លាំងគាំទ្រច្រើនឡើងថែមទៀត ដើម្បីការអភិវឌ្ឍមូលដ្ឋានភូមិឃុំ កាន់តែរីកចម្រើន។ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានជម្រាបជូនសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាផងដែរថា […]