(ខេត្តកំពត)៖ ឆ្នាំនេះគេកត់សម្គាល់ឃើញអ្នកទេសចរមកពីគ្រប់បណ្តាខេត្ត សម្រុកចូលមកសម្រាក លម្ហែ កម្សាន្ត នៅតាមរមណីយដ្ឋាននានានៃភូមិសាស្ត្រខេត្តកំពត យ៉ាងភ្លូកទឹកភ្លូកដី ដែលធ្វើឱ្យដងផ្លូវសំខាន់ៗក្នុងទីរួមខេត្តកកកុញដោយយានជំនិះគ្រប់ប្រភេទ។ទោះជាបែបនេះក្តីតាមដងផ្លូវក្នុងក្រុងកំពត មិនបានការកកស្ទះនោះទេ ដោយសារការខិតខំប្រឹងប្រែងពីសំណាក់សមត្ថកិច្ចសម្រួលចរាចរនៅគ្រប់ដងផ្លូវ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា រយៈពេលបីថ្ងៃនៃការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ក្នុងឆ្នាំ២០២១នេះ ខេត្តកំពតមានភ្ញៀវទេសចរណ៍បានមកសម្រាកកម្សាន្តចំនួន ៨៣.៤៦៦នាក់ កើនឡើង ៧០,៦១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៨២.២១១នាក់ កើនឡើង ៧១,៣១ភាគរយ ភ្ញៀវបរទេសមានចំនួន ២៥៥នាក់ ថយចុះ ២៦,៣០ភាគរយ។ លោកប្រធានមន្ទីរបានបន្ថែមថា ក្នុងរយៈពេល៣ថ្ងៃនេះក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត បានបែងចែកជា ៤ក្រុម ដើម្បីចុះសហការជាមួយមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធដើម្បីពង្រឹងការអនុវត្តសុវត្តិភាពទេសចរណ៍ SOP តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាវិធានសុវត្តិភាពផ្សេងៗដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរតាមការអង្កេតប្រតិបត្តិករទេសចរ អាជីវករ មានការខិតខំសហការចូលរួមអនុវត្តវិធានសុវត្តិភាពទេសចរណ៍បានយ៉ាងល្អប្រសើរ។ ចំណែកភ្ញៀវទេសចរណ៍ជាទូទៅស្ទើរ ១០០% បានយកប័ណ្ណចាក់វ៉ាក់សាំងតាមខ្លួន និងចូលរួមអនុវត្តវិធាន ៣កុំ៣ការពារ ពិសេសការពាក់ម៉ាស ប្រើអាល់កុល ជែលលាងសំអាតដៃ […]
Tag: អភិបាលខេត្ដកំពត
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពត
(ខេត្ដកំពត)៖ នារសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ម៉ៅ ធនិន ជាអភិបាល នៃគណៈអភិបាលខេត្តកំពត ជំនួសឯកឧត្តម ជាវ តាយ ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រងបានសព្វព្រះរាជហឫទ័យដ៏ខ្ពង់ខ្ពស់បំផុតផ្ទេរភារកិច្ចជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់វិញ។ ពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពត នារសៀលនេះ ត្រូវបានរៀបធ្វើឡើងនៅសាលាខេត្តកំពត ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ព្រមទាំង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ដែលត្រៀមអញ្ជើញទៅកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តខេត្តពោធិ៍សាត់ វិញ […]