ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ បងប្អូន ប្រជាពលរដ្ឋ និងបាននាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនបងប្អូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង តាមបណ្តោយព្រែកថី ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល រសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។ ក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានសម្ដែងនូវការអាណិតអាសូរ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ ហើយឯកឧត្ដមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនបោះបង់ និង រត់ចោលបងប្អូន ក្នុងខណៈពេលដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកនោះទេ ពេលណាដែលបងប្អូនប្រជាពលរដ្ឋយើងកំពុងជួបប្រទះនូវការលំបាកកាន់តែខ្លាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាអាជ្ញាធរខេត្ត និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែចុះមកជួបផ្ទាល់ជាមួយបងប្អូន ដោយមិនធ្វើឲ្យបងប្អូនអស់សង្ឃឹម និង ខកបំណងឡើយ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត […]
Tag: អភិបាលខេត្ដកណ្ដាល
អភិបាលខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង
(ខេត្តកណ្តាល)៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានចុះមកត្រួតពិនិត្យអំពីស្ថានភាពទឹក ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ចំនួន ០៤ទីតាំងគឺ៖ ១.ទំនប់ចាបយំ ប្រឡួាយ៩៦ ២.ស្ថានីយ៍របូមទឹក ភូមិព្រែករាំង១ ៣.សំណង់ស្ទាក់ទឹក ភូមិព្រែករាំង១ និងភូមិអាច៌កុក ៤.ស្ថានីយ័បូមទឹកភូមិព្រែកសំរោង៣ និងបានបន្តចុះត្រួតពិនិត្យ ស្ថានភាព កម្ពស់ទឹក នៅស្ថានីយទំនប់ទឹក ស្ពាន ៧មករា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពី មន្ទីរពាក់ព័ន្ធ មន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹងផងដែរ។ ក្នុងការចុះត្រួតពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពទឹកមិនទាន់មានអ្វីគួរឱ្យកត់សម្គាល់នោះទេ ក៏ប៉ុន្តែសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ខ្ពស់អំពីផលវិបាកដែលអាចកើតឡើងជាយថាហេតុ ដែលបណ្ដាលមកពីជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត។ ឯកឧត្តមអភិបាលខេត្តបានណែនាំ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈទុកជាមុនដូចជាទីទួលសុវត្ថិភាព ជំរក ទឹកស្អាត ថ្នាំសង្កូវ បង្គន់អនាម័យ និងស្បៀងអាហារជាដើម ឱ្យបានរួចរាល់សម្រាប់ត្រៀម ជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀង បានទាន់ពេលវេលា ប្រកបដោយសុខសវត្ថិភាពខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត […]
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានកូនច្រើនក្នុងបន្ទុក ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
(ខេត្តកណ្តាល)៖ ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងប្រតិភូសាខា ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋ១គ្រួសារមានជីវភាពខ្វះខាត មានកូនចំនួន០៩នាក់ និងមានកូនពិការក្នុងបន្ទុក ស្ថិតនៅភូមិតោតម៉ា ឃុំកន្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មានប្រសាសន៍ លោក ទៀង សុគន្ធ នាយកសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត។ លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ […]
ពិធីបើកការដ្ឋាន សាងសង់អគារសាលប្រជុំ សាលាស្រុកអង្គស្នួល
(ខេត្តកណ្ដាល)៖ អាជ្ញាធរស្រុកអង្គស្នួល ត្រូវលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ថ្លែងនៅក្នុងពិធីបើកការដ្ឋាន សាងសង់អគារសាលប្រជុំ សាលាស្រុកអង្គស្នួល ទំហំ១៧ ម៉ែត្រ x ២០ម៉ែត្រ ស្ថិតនៅភូមិព្រៃពពែល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរស្រុកអង្គស្នួល ត្រូវលើកកម្ពស់ការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងឆាប់ រហ័សលើគ្រប់វិស័យ។ ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ត្រីរាជការទាំងអស់ត្រូវផ្លាស់ប្ដូរឥរិយាបថ ពីចៅហ្វាយនាយ ទៅជាអ្នកបម្រើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីទទួលបានទំនុកចិត្ត និងការជឿជាក់ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ នៃការដឹកនាំប្រទេសរបស់ សម្ដេចអគ្គ […]
មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជន បាននាំយកថវិកា និងស្បៀងអាហារមួយចំនួន ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
(ខេត្តកណ្តាល) ៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងទទួលថវិកា និងស្បៀងអាហារមួយចំនួនពីមន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានា សរុបថវិកាចំនួន ៤៧,៣០០.០០ដុល្លារ និង១១,៤០០,០០០រៀល ព្រមទាំងស្បៀងអាហារមួយចំនួន ទឹកសុទ្ធ៣០០កេស ទឹកត្រី៣០០យួរ ទឹកស៊ីអ៊ីវ៣០០យួរ និងមី៣០០កេស ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្នុងគោលបំណងចូលរួមចំណែកទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសដើម្បីអបអរក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ សប្បុរសជននានាដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅពេលនេះ។ ឯកឧត្តម បន្តថា ថវិកា និងស្បៀងអាហារ ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងកាលៈទេសៈដែលខេត្តកណ្ដាល កន្លងមកបានប្រយុទ្ធប្រឆាំង និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានរីករាលដាលនៅទូទាំងខេត្តកណ្ដាល ពិសេសប្រជាពលរដ្ឋដែលជួបនូវគ្រោះមហន្តរាយផ្សេងៗ […]
រដ្ឋបាលខេត្តកណ្តាល បិទវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដល់ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី អាណត្តិទី៥
(ខេត្តកណ្តាល)៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងលើកទឹកចិត្តដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី អាណត្តិទី៥ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់របស់ខ្លួនប្រកបដោយជោគជ័យ នារសៀលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលបានថ្លែងថា៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់ឃុំ សង្កាត់ គឺជាការជំរុញកិច្ចដំណើរការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកំណែទម្រង់នេះបានដើរតួនាទីយ៉ាងសំខាន់ក្នុង ការលើកកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ សង្កាត់ តាមគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្តបានបន្តថា៖លោក លោកស្រីដែលជាសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោតថ្មី ក្នុងអាណត្តិទី៥ ហើយបាននឹងកំពុង បំពេញការងារនៅតាមរដ្ឋបាលឃុំ ក្នុងស្រុកចំនួន០៣ រួមមានស្រុកកៀនស្វាយ ស្រុកអង្គស្នួល និងស្រុកស្អាង នៃខេត្តកណ្តាល។ហើយវគ្គបណ្តុះបណ្តាលតម្រង់ទិសរយៈពេល០២ ថ្ងៃកន្លងមកនេះ បើទោះបីជាមានរយៈពេលខ្លីក៏ពិតមែន និងមិនទាន់បានគ្របដណ្តប់លើប្រធានបទគ្រប់ជ្រុងជ្រោយយ៉ាងណាក្តី ប៉ុន្តែឯកឧត្តមជឿជាក់យ៉ាងប្រាកដថា វគ្គបណ្តុះបណ្តាលតម្រង់នេះ ទិសនេះពិតជា នឹងផ្ដល់ដល់លោក លោកស្រីនូវចំណេះដឹង ជាគ្រឹះជាមូលដ្ឋានពាក់ព័ន្ធនឹងមេរៀនទិដ្ឋភាពទូទៅ, រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ខ្សែគណនេយ្យភាព និងទំនាក់ទំនងអន្តររដ្ឋបាលជាដើម។ ឯកឧត្តមបន្ថែមថា៖វគ្គបណ្ដុះបណ្ដាលទម្រង់ទិស […]
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល
(ខេត្តកណ្ដាល)៖ លោក ដាវ បុត្ររង្សី អភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល ដែលដល់អាណត្តិការងារ ៤ឆ្នាំលើកទី ២ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ជំនួសលោក សាន វណ្ណធុល បានដល់អាណត្តិការងារ០៤ ឆ្នាំលើកទី២ ត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល។ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅសាលាស្រុកមុខកំពូល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ក្រោមអធិបតីភាពឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល។ ដែលពិធីនេះដែរមានការអញ្ជើញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការនៃសាលាស្រុក និងមេឃុំគ្រប់ឃុំក្នុងស្រុកមុខកំពូល។ មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានស្នើដល់អាជ្ញាធរស្រុកមុខកំពូល ត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតាម គោលការណ៍ នីតិវិធី និងស្តង់ដារសេវាដែលបានកំណត់ សំដៅឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អត្រឹមត្រូវ ស្របតាម គោលការណ៍ នីតិវិធី និងស្តង់ដារសេវា […]
កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅ ការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល
(ខេត្តកណ្តាល) ៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២២ និងទិសដៅ ការងារបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងាររាជរដ្ឋបាលភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ រហូតសម្រេចបាននូវលទ្ធផលលើគ្រប់វិស័យ ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយបន្តរក្សាបានយ៉ាងគត់មត់ នូវសុខ សន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម […]
អភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២
(ខេត្តកណ្តាល)៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានស្នើដល់មន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុកទាំង១១ និងអង្គភាពចំណុះសាលាខេត្ត ត្រូវបន្តខិតខំពង្រឹងលើប្រព័ន្ធការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព តែត្រូវខិតខំដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចខ្លួនឱ្យមានប្រសិទ្ធភាព កុំគេចវេសពីបញ្ហា សំដៅធ្វើឱ្យប្រជាពលរដ្ឋមានជំនឿចិត្ត មានភាពកក់ក្តៅ យល់ថាពេលមានបញ្ហា គឺអាជ្ញាធ័រតែងតែនៅចាំជួយដោះស្រាយជានិច្ច។ ឯកឧត្តមអភិបាល បានជំរុញដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបង្កលក្ខណៈឱ្យកាន់តែងាយស្រួល ដល់ការងារគ្រប់គ្រងរដ្ឋបាល និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងទាន់ពេលវេលាឱ្យបានទ្វេរដង ជាពិសេសត្រូវដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលនៅសេសសល់កន្លងមកឱ្យអស់ ម្យ៉ាងវិញទៀត ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ត្រូវខិតខំធ្វើយ៉ាងណារក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានតម្រូវឱ្យអាជ្ញាធរក្រុង-ស្រុកទាំង១១ ត្រូវធ្វើយុទ្ធនាការជំរុញដល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមក្នុងការដាំដើមឈើ និងផ្កាចំរុះនៅតាមដងផ្លូវក្នុងមូលដ្ឋានខ្លួន ដើម្បីសោភ័ណភាព និងលើកកម្ពស់បរិស្ថានស្អាត អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធធ្វើត្រូវផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីបញ្ហាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ […]
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប ស្ដីពីការវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ តាមរយ:ប្រព័ន្ធ Video(Zoom Meeting)
(ខេត្តកណ្ដាល)៖នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជាលេខ០១ បប ស្ដីពីការវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ តាមរយ:ប្រព័ន្ធ Video(Zoom Meeting)ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងក្នុងកិច្ចប្រជុំនេះគឺដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តវិធានការកែទម្រង់ស៉ីជម្រៅមុតស្រួចរបស់រាជរដ្ឋាភិបាល ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: យុទ្ធសាស្ត្រកៀងគរចំណូល កិច្ចសម្របសម្រួលពាណិជ្ជកម្ម ការប្រកួតប្រជែងធុរកិច្ចប្រកបដោយសមធម៌ ការលើកកម្ពស់វប្បធម៌សារពើពន្ធ និងអនុលោមភាព ជាពិសេសការបង្កើនប្រសិទ្ធភាពនៃការទប់ស្កាត់ និងការបង្ក្រាបនៃការរត់គេចពន្ធ៕