ព័ត៌មានជាតិ

ដោយមានក្ដីអាណិតពី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការ នគរបាលស្រុកស្វាយជ្រំ ដឹកនាំកម្លាំងក្រោមឱវាទ នាំយកសម្ភារសិក្សា,កង់ និងថវិកាមួយចំនួន របស់សប្បុរសជនទៅចែកជូនក្មួយស្រី០១នាក់កំព្រាឪពុកម្តាយ ហើយសព្វថ្ងៃរស់នៅជាមួយជីដូន

ខេត្តស្វាយរៀង៖នៅថ្ងៃ ពុធ៦កើត ខែ ភទ្របទ ឆ្នាំ ថោះបញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០២៣នេះដោយសេចក្ដីអាណិតរបស់ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំដឹកនាំកម្លាំងក្រោមឱវាទ នាំយកសម្ភារសិក្សា,កង់ និងថវិកាមួយចំនួន របស់សប្បុរសជនទៅចែកជូនក្មួយស្រី០១នាក់កំព្រាឪពុកម្តាយ ហើយសព្វថ្ងៃរស់នៅជាមួយជីដូន ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ឲ្យដឹងថា ដោយមានការចូលរួមពី៖លោកវរសេនីយ៍ត្រី យន យុទ្ធ នាយផ្នែកវិភាគកន្លែងកើតហេតុ,លោកស្រី យោក សុខា មេឃុំកំពង់ចំឡង ក្រុមប្រឹក្សាឃុំ,លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចំឡង,លោករាជ សារ៉ត,លោក សំ សុផា និងលោកភូមិ ។ សម្ភារបានមកពីការចូលរួមឧបត្ថម្ភ ៖ ១.ព្រះចៅអធិការវត្តតាសួស សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងថវិកា១០មុឺនរៀល។ ២.លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ ថវិកា៥មុឺនរៀល។ ៣.លោកវរសេនីយ៍ត្រី យន យុទ្ធ […]