ព័ត៌មានសន្តិសុខសង្គម

ថ្នាក់ដឹកនាំល្អ ! លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក លើកទឹកចិត្ដកូនចៅ ដែលមានស្នាដៃក្នុងការបង្ក្រាបបទល្មើល

(ខេត្ដព្រៃវែង)៖ បន្ទាប់ពីសមត្ថកិច្ចជំនាញបានបញ្ជូន ជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងទៅសាលាដំបូងខេត្តព្រៃវែងរួចមក នៅរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក នៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានលើកទឹកចិត្តដល់មន្ត្រីដែលបានចូលរួមតាមប្រម៉ាញ់បង្ក្រាបចាប់ជនសង្ស័យជាមួយលោកបានដោយជោគជ័យ នូវទឹកប្រាក់ចំនួន៦៥០,០០០រៀល។ សូមរម្លឹកដែរថា៖កាលពី នៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២២វេលាម៉ោង ១១និង៣០នាទីមានករណីចោរឆក់កាបូបកេីតឡេីងនៅលេីផ្លូវជាតិលេខ១ ចន្លោះគីឡូរម៉ែត្រលេខ៩៣-៩៤ ស្ថិតក្នុងភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្ដព្រៃវែង។ ដោយមានការយកចិត្ដទុកពីដាក់ពីលោកវរសេនីយ៍ឯកសួន សំអឿន បន្ទាប់ពីទទូលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានដឹកនាំកម្លាំងតាមប្រម៉ាញ់រហូតដល់ភូមិព្រៃក្តួចឃុំឈេីកាច ស្រុកបាភ្នំ ទេីបឃាត់ខ្លួនបានជនសង្ស័យធ្វើសកម្មភាពបានចំនួន២ នាក់។ លោកវរសេនីយ៍ឯកសួន សំអឿន បានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះ៖ ១-ឈ្មោះហ៊ន គីមហុង ភេទប្រុសអាយុ ១៦ឆ្នាំនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ២-ឈ្មោះ យ៉ាន់-ចាន់ណីហៅអាខ្ញី ភេទ ប្រុស អាយុ ១៩ឆ្នាំ នៅភូមិរោងដំរី ឃុំ ជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ចំណែកឯដកហូតវត្ថុតាងបានរួមមាន៖ ១-ម៉ូតូ១គ្រឿងម៉ាកC125 សេរី […]

ព័ត៌មានជាតិ

ពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧និងសែនព្រេន បួងសួង សុំសេចក្ដីសុខ សេចក្ដីចម្រើននៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែត ខេត្ដព្រៃវែង

(ខេត្ដព្រៃវែង )៖ដោយមានការផ្ដួចផ្ដើមពី លោកវរសេនីយ៍ឯក សួន សំអឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែកនឹងលោកស្រីព្រមទាំងក្រុមគ្រួសារ បានប្រារព្ធពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧និងសែនព្រេន បួងសួង សុំសេចក្ដីសុខ សេចក្ដីចម្រើន នឹង នាព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្របែក នៃខេត្ដព្រៃវែង ។ នៅក្នុងពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧និងសែនព្រេននេះដែរមានការអញ្ចើញចូលរួមពីលោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ស្រុកកំពង់ត្របែក លោកសឹករងស្រុកកំពង់ត្របែក លោកអធិការរង លោកនាយផ្នែក នឹងលោកនាយប៉ុស្ដិ៍ទាំង១៣ឃុំក្នុងស្រុកកំពង់ត្របែក នៃខេត្ដព្រៃវែង។ លោកវរសេនីយ៍ឯកសួនសំ អឿន អធិការស្រុកកំពង់ត្របែក បានឲ្យដឹងថា ពិធីអភិសេករូបសំណាកព្រះបាទជ័យវរ្ម័នទី៧នេះគឺក្នុងរជ្ជកាលគ្រងរាជ របស់ ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្ស ចាម ដែលមកពីភាគកើតកម្ពុជា គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង​មិនមានកំណត់ត្រា […]