ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះ នៅឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ ទាំងព្រឹក

ភ្នំពេញុះ អគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ ត្រូវបានឆេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងខាងការិយាល័យជំនាញ ចុះជួយបាញ់ទឹកអន្តរាគមន៍ភ្លាមៗផងដែរ តែសំណាងល្អមិនបង្កអោយមានរាលដាលដល់ផ្តះប្រជាពលរដ្ឋជិតខាងនិងមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅម្ដុំវត្តព្រះពុទ្ធ ចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ១៩៦ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថានៅមុនពេលកើតហេតុឃើញមានផ្សែងខ្មៅហ៊ុយចេញពីក្នុងឃ្លាំងប្រភេទដែក ប្រកសង្ហសី ភ្លាមៗស្រាប់តែអណ្ដាតភ្លើងខ្មួលឡើងតែម្ដង ខណៈនោះប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាក់ទងទៅការិយាល័យជំនាញ ចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តគមន៍បាញ់ទឹកពន្លត់ ដោយសារតែសម្ភារៈក្នុងឃ្លាំងស្តុកជាគ្រឿងជ័រ ដូច្នះជាហេតុបង្កអោយ មានការឆាបឆេះលឿន មិនងាយគ្រប់គ្រងបានឡើយ និងខូចខាតសំភារឆេះអស់ទាំងស្រុង។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យជាងច្រើ គ្រឿង បានចេញមកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។ ក្រោយបាញ់ពន្លត់ នគរបាលជំនាញបានអោយដឹងថាតាមការសន្និដ្ឋានជំហានដំបូងមូលហេតុសង្ស័យកើតឡើង ដោយឆ្លងចរន្តអគ្គីសនី ផលលំបាកនៃការជួយបាញ់ពន្លត់បានទាន់ពេលវេលា ដោយសម្ភារៈស្តុកក្នុងឃ្លាំងជាគ្រឿង ទូរស័ព្ទដូចជា ស្រោមទូរស័ព្ទ ដុយសាកទូរស័ព្ទ និងឆ័ត្រធំ ជាដើម៕ ផ្អើលទាំងព្រឹ

ព័ត៌មានសន្តិសុខសង្គម

ឆេះផ្ទះលក់គ្រឿងទេសនៅសង្កាត់ចោមចៅទី៣

ភ្នំពេញ៖ កាលពីវេលាម៉ោង ៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ៨១ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះ ភោគ ធារី ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងទេស។ សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលនាំឱ្យភ្លើងឆេះផ្ទះនោះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយប្រភេទសំណង់ផ្ទះសង់ពីបេតុង (ទំហំ ៥ម៉ែត្រx១០ម៉ែត្រ) ខូចខាត (ទំហំ ៣ម៉ែត្រX៣ម៉ែត្រ)។ ចំពោះសម្ភារ:ខូចខាតរួមមាន៖ ឆេះគ្រឿងទេសមានតម្លៃជាង ១ម៉ឺនដុល្លារ តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបណ្តាលឲ្យមានមនុស្សស្លាប់ ឬរបួសមនុស្សទេ។ ក្នុងប្រតិបត្តិការសង្គ្រោះនោះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១៦ម៉ែត្រគូប៕

ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆេះឃ្លាំងផ្ទុកអីវ៉ាន់ផ្អេីលដល់កម្មករនិងសមត្ថកិច្ចចុះអន្តរាគមន៍

​ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានឆាបឆេះឃ្លាំងសម្រាប់ដាក់អីវ៉ាន់​ នៅជាប់ផ្លូវលេខ៣៥០​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង​ បង្កការភ្ញាក់ផ្អេីលដល់កម្មករនិងប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍​ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៤​ ខែមេសា​ ឆ្នាំ២០២១​ ។ យោងតាមប្រភពព័ត៌មានពីកម្មករដែលស្នាក់នៅទីនោះបានឲ្យដឹងថា​ ទីតាំងខាងលេីគឺជាឃ្លាំងសម្រាប់ទុកអីវ៉ាន់គ្រឿងសំណង់និងកម្មករស្នាក់នៅ។ នៅមុនពេលកេីតហេតុខណះកម្មករកំពុងសម្រាកខាងក្រោម​ ស្រាប់តែធំក្លិនផ្សែង​ ចេញមកពីជាន់ខាងលេី​ ទេីបនាំគ្នាឡេីងទៅមេីលក៏ឃេីញមានអណ្តាតភ្លេីង​ឆេះសម្ភារដែលទុកចោល ភ្លាមនោះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់និងខ្លះទៀតរត់ចេញមកខាងក្រៅស្រែកឲ្យពលរដ្ឋជួយ​ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ ​ក្នុងប្រតិបត្តិការ​បង្ការគ្រោះអគ្គិភ័យខាងលេីនេះ​ សមត្ថកិច្ចបានឲ្យដឹងថា​ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកអន្តរាគមន៍ចំនួន៨គ្រឿងនិងប្រេីប្រាស់អស់ចំនួន៤គ្រឿង​ អគ្គិភ័យក៏រលត់ទៅវិញទាំងស្រុង​ ។ ​សមត្ថកិច្ចក៏បានបញ្ជាក់ទៀតថា​ ក្នុងហេតុខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ​ ខូចខាតតែសម្ភារមួយចំនួនតែប៉ុណ្ណោះ។ ដោយឡែកមូលហេតុនៃការឆាបឆេះឃ្លាំងខាងលេីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕