ព័ត៌មានសន្តិសុខសង្គម

កេសដែកដាក់លុយ ៧កេស ត្រូវបានរកឃើញពេលចុះរុះរើអគារកាស៊ីណូហ្ក្រេនដាយអឹមិន ស៊ីធី នៅក្រុងប៉ោយប៉ែត

(ខេត្ដបន្ទាយមានជ័យ)៖ អគារកាស៊ីណូដែលត្រូវអគ្គីភ័យឆាបឆេះ នៅក្រុងបោយប៉ែត ត្រូវបានក្រុមហ៊ុនម៉ៅការចុះរុះរើ រកឃើញកេសដែកដាក់លុយ ៧កេស កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានលោក លី សារី និងលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត ព្រមទាំងមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១និងក្រុមហ៊ុនម៉ៅការរុះរើ និង ម្ចាស់ក្រុមហ៊ុនកាស៊ីណូក៏បានចុះទៅពិនិត្យផ្ទាល់ផងដែរ។ លោក ង៉ោ ម៉េងជ្រួន បានបញ្ជាក់ឲ្យដឹងថា ក្រោយ ពេលដែលអគ្គីភ័យឆាបឆេះអគារកាស៊ីណូអស់៤ អគារ និងខូចខាតទាំងស្រុងអស់៣អគារ ដែលក្នុងនោះមាន ២អគារជារបស់ក្រុមហ៊ុនកាស៊ីណូ ហ្ក្រេនដាយអឹមិន ស៊ីធី និង១អគារជារបស់ក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត ដែលក្រុមជំនាញរុករកសពរយះពេលជិត៤០ម៉ោងឃើញ សពចំនួន២៦នាក់ និងមានអ្នករបួសធ្ងន់ស្រាល ៥៧នាក់ កាលពីថ្ងៃទី២៩និង៣០ខែធ្នូ ឆ្នាំ២០២២។ ហើយកាលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រុមម៉ៅការរុះរើអគារកស៊ីណូបានដំណើរការរុះរើជំហានដំបូងអគារកាស៊ីណូក្រុមហ៊ុនហ្ក្រេនដាយអឹមិនស៊ីធី នៅខាងជើងផ្លូវដែលបាក់ស្រុតទ្រេតប្រឈមគ្រោះថ្នាក់។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា ក្រុមហ៊ុនម៉ៅការរុះរើត្រូវបានបែងចែកជា២ក្រុមមាន១ក្រុមផ្នែករុះរើអគារសំណង់អគ្គីភ័យឆាបឆេះនិង២ក្រុមដឹកជញ្ជូនកាក សំណល់អគ្គីភ័យឆាបឆេះសន្ទូចយោងចំនួន២គ្រឿងដែលសហការជាមួយម្ចាស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេន ដាយអឹមិនស៊ីធី ហើយការរុះរើមិនទាន់បានកំណត់ការរួចរាល់នៅឡើយទេ។ ពេលនេះត្រូវបានបិតផ្លូវពីរង្វង់មូលចូលមកច្រកទ្វារប៉ោយប៉ែតដោយយកស័ង្កសីហ៊ុំព័ទ្ធការពារសុវត្ថិភាព។ តាមព័ត៌មានបានដឹងថា ការចុះរុះរើនេះ បានត្រឹមតែរយះពេលកន្លះថ្ងៃ ក៏រកឃើញកេសដែកធំចំនួន៧កេសដែលដាក់លុយ និងទ្រព្យផ្សេងៗដែលជារបស់បុគ្គលជួលអគារកាស៊ីណូស្នាក់នៅរកស៊ីនៅផ្នែកខាងជើងផ្លូវ និងនៅអគារកាស៊ីណូខាងត្បូងផ្លូវរបស់ក្រុមហ៊ុនកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីមិនទាន់បានរុះរើនៅឡើយ៕

ព័ត៌មានសន្តិសុខសង្គម

ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ ក្នុងអគ្គីភ័យឆេះអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី

(ខេត្ដបន្ទាយមានជ័យ)៖ រយៈពេល២ថ្ងៃ គិតត្រឹមម៉ោង១១ នឹង៣០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ហើយ ក្នុងករណីអគ្គីភ័យឆាបឆេះកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធី នៅក្រុងប៉ោយប៉ែត។ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយអគ្គីភ័យឆាបឆេះអគារកាស៊ីណូចំនួន៣អគារ ក្រោយគ្រប់គ្រងស្ថានអគ្គីភ័យបានកម្លាំងចម្រុះបានរុករកឃើញរយៈពេល២ថ្ងៃ បានរកឃើញសាកសពអ្នកស្លាប់ ២៥នាក់ ក្នុងនោះស្លាប់នៅមន្ទីពេទ្យថៃ១នាក់ និងអ្នករបួសត្រូវសង្គ្រោះចំនួន៨០នាក់របួសធ្ងន់៥៥នាក់ សង្គ្រោះទៅថៃ៥៣នាក់ និងសង្គ្រោះនៅប៉ោយប៉ែត៥នាក់។ លោកបានបញ្ជាក់ថា៖ ការរុករកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នៅអគារកាស៊ីណូហ្ក្រេនដាយអឹមិនស៊ីធីហើយកម្លាំងចម្រុះបានរុករកឃើញសាកសពចំនួន១១នាក់ ក្នុងនោះមានជនជាតិថៃ៩នាក់ ជនជាតិចិន១នាក់ ជនជាតិនេប៉ាល់១នាក់ និងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២បានរុករកបន្តរកឃើញ១៤នាក់ហើយស្លាប់នៅមន្ទីពេទ្យថៃ១នាក់៕  

ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆាបឆេះផ្ទះបណ្ដាលឱ្យបុរសចំណាស់ម្នាក់ស្លាប់ និងឆេះរថយន្តអស់មួយគ្រឿង រួមជាមួយសម្ភារជាច្រើននៅស្រុកស្វាយជ្រំ

(ខេត្ដស្វាយរៀង )៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗក្នុងភ្នក់ភ្លើង ព្រមទាំងរថយន្តមួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានឆេះបំផ្លាញ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩និង១០នាទីកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងភូមិស្វាយក្ងោរ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានឲ្យដឹងថា ក្នុងករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ កម្លាំងអាវុធហត្ថ បានសហការជាមួយកម្លាំងនគរបាល និងកម្លាំងផ្នែកសឹករងស្រុកប្រើបា្រស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ក្នុងនោះមានរថយន្តអាវុធហត្ថ១គ្រឿង នគរបាល៤គ្រឿង បានចុះអន្តរាគមន៍ពន្លត់អគ្គិភ័យដែលកំពុងឆា​បឆេះនៅផ្ទះ ដែលម្ចាស់ឈ្មោះ កៅ យាន អាយ៧០ឆ្នាំ បានស្លាប់នៅក្នុងភ្នក់ភ្លើង។ សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារខូចខាតរួមមាន ៖ ផ្ទះ១ខ្នងទំហំ ៧មx៩ម ដំបូលក្បឿងថ្មក្រោម រថយន្តសាំយ៉ុង១គ្រឿង, ប្លង់ដី១៥ប្លង់, បា្រក់ ១ ០០០ ០០០រៀល, ដុល្លារ១០០០ដុល្លារ, ទូដាក់ខោអាវ ៤, អត្តសញ្ញាណបណ្ណ, គ្រែ៥, សាឡុង១ឈុត និងសម្ភារប្រើបា្រស់មួយចំនួនទៀត។ សមត្ថកិច្ចបានបន្តថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះឡើងដោយសារឆ្លងចរន្តអគ្គិសនី។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា […]

ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆាបឆេះផ្ទះឈើ១ខ្នងអស់ទាំងស្រុង និងផ្ទះថ្ម១ល្វែងនៅជាប់គ្នាខូចខាត៤០% នៅ ខណ្ឌមានជ័យ

(ភ្នំពេញ) ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះឈើ១ខ្នងអស់ទាំងស្រុង និងផ្ទះថ្ម១ល្វែងទៀតដែលនៅជាប់គ្នារងការខូចខាតស្ទើរពាក់កណ្ដាល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីបង្ការ ពន្លត់អគ្គិភ័យចុះមកធ្វើអន្តរាគមន៍ នាវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវបេតុងលេខ៥៣ ក្នុងភូមិត្នោតជ្រំុ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅយប់កើតហេតុគេឃើញមានផ្សែងហុយទ្រលោមលាយឡំនឹងអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះរងគ្រោះដែលធ្វើអំពីឈើខាងលើថ្មក្រោម រួចក៏មានការស្រែកឆោឡោផ្អើលដល់ម្ចាស់ផ្ទះប្រមូលសម្ភារមានតម្លៃចេញមកខាងក្រៅ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីសុំការអន្តរាគមន៍បាញ់ទឹកពន្លត់ ។ បន្ទាប់ពីទទួលបានព័ត៌មាននៃករណីអគ្គិភ័យខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង ដោយប្រើទឹកអស់ចំនួន៦ឡាននិងប្រើពេលវេលាប្រមាណ១ម៉ោងទើបធ្វើឱ្យភ្លើងរលត់ទៅវិញជាស្ថាពរ ។ ក្នុងករណីអគ្គិភ័យនេះ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ផ្ទះរងគ្រោះខាងលើគឺឧស្សាហ៍ទុស្សេខ្សែភ្លើងណាស់ ហើយនៅយប់កើតហេតុនេះក៏កើតចេញពីការទុស្សេខ្សែភ្លើងដែរ ទើបបណ្ដាលឲ្យមានការឆាបឆេះផ្ទះសង់ពីឈើខាងលើថ្មខាងក្រោមចំនួន១ខ្នងទាំងស្រុង និងផ្ទះថ្ម១ល្វែងទៀតដែលនៅជាប់គ្នាក៏រងការខូចខាតស្ទើរតែពាក់កណ្ដាលដែរ តែក្នុងហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ ៕    

ព័ត៌មានសន្តិសុខសង្គម

អភិបាលស្រុកខ្សាច់កណ្តាលដឹកនាំក្រុមការងារចម្រុះស្រុកចុះសម្របសម្រួលជួយពន្លត់ភ្លើងឆេះផ្ទះមួយកន្លែង នៅភូមិពុកប្ញស្សីកណ្តាល

(ខេត្ដកណ្តាល)៖ លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចម្រុះស្រុក ចុះសម្របសម្រួលជួយពន្លត់ភ្លើងឆេះផ្ទះមួយកន្លែង នៅភូមិពុកប្ញស្សីកណ្តាល ឃុំពុកប្ញស្សី បណ្តាលមកពីករណីទុសេខ្សែភ្លើង។ លោក ចេង ឌីណា បានប្រាប់ឲ្យដឹងថានថា ក្នុងគ្រោះថ្នាក់អគ្គិភ័យឆេះផ្ទះនេះ មានចំនួន៣គ្រួសារដែលរងគ្រោះ៖ ទី១-ឈ្មោះ ប៉ុន សៀន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ជាងជួសជុលម៉ាញ៉េ ទូរទស្សន៍ ផ្ទះត្រូវបានឆេះខូចខាតទាំងស្រុង ទី២-ឈ្មោះ ដូង ស្រីមុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរ លក់ដូរ ផ្ទះត្រូវបានឆេះមួយចំហៀងខាងជើង និងទី៣-ឈ្មោះ វុន វឿន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរ លក់ដូរ ផ្ទះត្រូវឆេះមួយចំហៀងខាងត្បូង។ លោកអភិបាលស្រុកខ្សាច់កណ្តាលបានបន្តទៀតថា ក្នុងប្រតិបត្តិការពន្លត់ភ្លើងឆេះផ្ទះខាងលើនេះ បានសហការណ៍ជាមួយអធិការនគរបាលស្រុកចំនួន៣ ដើម្បីធ្វើការពន្លត់ភ្លើងឆេះផ្ទះភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង ក្នុងនោះរថយន្តរបស់ស្រុកខ្សាច់កណ្តាលចំនួន១គ្រឿង ស្រុកល្វាឯមចំនួន០៣គ្រឿង និងស្រុកមុខកំពូលចំនួន០១គ្រឿង។ ក្នុងប្រតិបត្តិការណ៍ពន្លត់ករណីភ្លើងឆេះខាងលើនេះ បានពន្លត់ចប់គ្រប់សព្វគ្រប់នៅវេលាម៉ោង១១ និង៣០នាទី ដោយបានប្រើប្រាស់ឡានទឹកសរុបចំនួន៦ឡានគឺរបស់ស្រុកខ្សាច់កណ្តាលចំនួន០២ឡាន […]

ព័ត៌មានសន្តិសុខសង្គម

អគ្គិភ័យឆាបឆេះឃ្លាំងលក់ទិញរថយន្តមួយកន្លែងនៅផ្លូវទំនប់៧០បណ្ដាលឱ្យខូចខាតរថយន្តចំនួន១០គ្រឿងអស់ទាំងស្រុង

(ភ្នំពេញ) ៖ អគ្គិភ័យឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវទំនប់៧០ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរថយន្តនៅក្នុងឃ្លាំងដែលម្ចាស់បានចាក់សោរបងត្រឹមត្រូវដូចរាល់ថ្ងៃ ។ បន្ទាប់មកក៏មានអណ្ដាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅ និងរាលដាលពីរថយន្តមួយទៅរថយន្តមួយ ព្រមទាំងឆ្លងទៅឆេះឃ្លាំងមួយទៀតដែលនៅជាប់គ្នាបណ្ដាលឱ្យខូចខាតរថយន្តអស់ទាំងស្រុងចំនួន១០គ្រឿង។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងគឺបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងពីអាគុយក្នុងរថយន្ត ទើបមានការឆាបឆេះបែបនេះ។ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សណាម្នាក់រងរបួសឬគ្រោះថ្នាក់អ្វីឡើយ ដោយប្រើពេលជាង១ម៉ោងទើបពន្លត់ភ្លើងឱ្យរលត់ទៅវិញជាស្ថាពរ ៕  

ព័ត៌មានសន្តិសុខសង្គម

អគ្គិភយ័ឆាបឆេះយានដ្ឋានជួល​ជុលឡាន​មួយកន្លែង នៅសង្កាត់​ទួលសង្កែ​២

(ភ្នំពេញ) ​៖ ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​អោយ​រថយន្ត​ចំនួន​៣​គ្រឿង បាន​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​សម្ភា​រះ​មួយ​ចំនួន ទៀត​។ ហេតុការណ៍នេះកើតឡើងកាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ យានដ្ឋាន​ជួសជុល​រថយន្ត​ដែល​អគ្គី​ភ័យ​ឆាបឆេះ​នោះ​ស្ថិត​នៅ ពីក្រោយ​ឃ្លាំង​លក់​រថយន្ត មាន​ម្ចាស់​ឈ្មោះ​ញាណ ដា​រ៉ា អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​C1 ផ្លូវ​លេខ​598 ភូមិ​ទួល​ទួល​ថ្ងាន់​កន្លែង​កើតហេតុ​ខាងលើ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ខ​ណៈ​ពេលក្រុម​ជាង​កំពុង​តែ​ជួសជុល​រថយន្ត ស្រាប់តែ​ឆ្លង​ចរន្ត​អគ្គី​ស​នី​ចេញពី​រថយន្ត​មួយ​គ្រឿង ក្លាយជា​អគ្គី​ភ័យ ឆាបឆេះ​តែ​ម្តង​។​ ភ្លាម​ៗ ក្រុម​ជាង​ក៍បាន​នាំ​គ្នា ជួយ​បាញ់​ពន្លត់​តែ ពុំ​អាច​ទប់ស្កាត់​បាន​ហើយ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​និង​ឆ្លង​ទៅ​រថយន្ត​ជា​ច្រើន​គ្រឿង​ទៀត​។ តាម​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣០​គ្រឿង​ទៅ​អន្តរាគមន៍ បាញ់​ពន្លត់​អស់​២២​គ្រឿង ហើយ​ភ្លើង បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១២​និង​៣០​នាទី​ថ្ងៃ​ដដែល​។ តាម​នគរបាល​បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​បណ្តាល​អោយ រថយន្ត​៣​គ្រឿង រួម​មាន រួម​មាន​រថ​យន្ត​ម៉ាក​THUNDRA, ,LUXUS NX200t និង​ម៉ាក​CRV​ត្រូវ​ភ្លើង ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង រួម​ជាមួយ​សម្ភា​រះ​មួយ​ចំនួន […]

ព័ត៌មានសន្តិសុខសង្គម

ផ្ទះប្រជាពលរដ្ឋនៅតំបន់ច្រាំងបាក់ ខណ្ឌច្បារអំពៅត្រូវបាន អគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យមួយឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតំបន់ច្រាំងបាក់នាមាត់ទន្លេបាសាក ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុនេះ ប្រជាពលរដ្ឋបានគ្នាបាញ់ទឹកពន្លត់ តែអគ្គីភ័យពុំទាន់ថមថយនៅឡើយពោល គឺបន្តឆាបឆេះយ៉ាងសន្ធោរសន្ធៅពីផ្ទះមួយទៅផ្ទះមួយទៀត ដោយផ្ទះប្រជាពលរដ្ឋនៅតំបន់ច្រាំងបាក់ ក្នុងមូលដ្ឋានច្បារអំពៅទី២ សាងសងផ្ទះនៅជាប់ៗរដឹក។ សូមជម្រាបថា តំបន់ច្រាំងបាក់នេះគេសង្កេតឃើញមានអគ្គីភ័យកើតឡើងជាច្រើនលើកច្រើនសារ ក្នុងលក្ខណៈទ្រុងទ្រាយតូចធំ នាពេលកន្លងមក៕

ព័ត៌មានសន្តិសុខសង្គម

ឃ្លាំងស្តុកគ្រឿងសំណង១កន្លែងត្រូវបាន អគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង

(ភ្នំពេញ)៖ ឃ្លាំងស្តុកគ្រឿងសំណង១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ទោះសមត្ថកិច្ចខិតខំជួយអន្តរាគមន៍អស់ពីលទ្ធភាព នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចឃ្លាំងស្តុកគ្រឿងសំណង់ ខាងលិចប្រឡាយទឹកស្អុយបឹងត្របែកបន្តិច ស្ថិតតាមបណ្ដោយផ្លូវលេខ៤៤៦ ក្នុងមូលដ្ឋានសង្កាត់ទួលទំពុងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានអណ្ដាតភ្លើង និងផ្សែងខ្មៅខ្មួលខ្មាញចេញពីខាងក្នុងឃ្លាំង ហើយឃើញកម្មកររត់ចេញពីខាងក្នុងស្រែកឆោឡោឱ្យជួយ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងនគរបាលជំនាញការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តជាច្រើនគ្រឿងទៅទីតាំងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់។ សមត្ថកិច្ចខាងបង្ការពន្លត់អគ្គិភ័យ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញពិបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារផ្លូវតូចចង្អៀត ហើយអណ្ដាតភ្លើងឆាបឆេះលឿន បណ្ដាលឲ្យដំបូលឃ្លាំងបាក់ស្រុត ដែលបង្កឱ្យជំនាញលំបាកក្នុងការចូលទៅបាញ់ពន្លត់។ ទោះជាយ៉ាងនេះក៏ដោយអគ្គិភ័យនេះមិនបណ្ដាលឲ្យរាលដាលរាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។ ក្នុងប្រតិបត្តិការនេះ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនអង្គភាពទៅដល់ទីតាំងកើតហេតុ រួមមានរថយន្តទីក្រុងអូឡាំព្យា រថយន្តក្រសួងមហាផ្ទៃ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប្រើប្រាស់អស់រថយន្តជាច្រើនគ្រឿងទើបបាញ់ពន្លត់ជាស្ថាពរ។ លោកនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ បានបញ្ជាក់ថា ក្នុងករណីគ្រោះអគ្គិភ័យនេះ កម្លាំងជំនាញមិនទាន់អាចសន្និដ្ឋានបានថា មានមនុស្សរងរបួសស្លាប់ឬអត់នោះទេហើយទំហំនៃការខូចខាតក៏មិនទាន់អាចទាន់សន្និដ្ឋានបានដែរ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ សន្និដ្ឋានជាជំហានដំបូងអាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕  

ព័ត៌មានសន្តិសុខសង្គម

ករណីអគ្គីភ័យភ្លើងឆេះផ្ទះជួល រោងដាក់ក្រណាត់ និងឃ្លាំងផ្សារដែកមួយកន្លែង ក្នុងសង្កាត់ដើមមៀន ត្រូវបានលោកស្នងការខេត្តកណ្តាលបញ្ជាឲ្យកម្លាំងជំនាញនាយការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចុះអន្តរាគមន៍ជួយពន្លត់ទាន់ពេលវេលានិងរលត់ទាំងស្រុង

(កណ្តាល)៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៅល្ងាចថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំកម្លាំងនគរបាលជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចុះអន្តរាគមន៍ជួយពន្លត់ភ្លាមករណីអគ្គីភ័យភ្លើងឆេះផ្ទះជួល រោងដាក់ក្រណាត់ និងឃ្លាំងផ្សារដែកមួយកន្លែង ស្ថិតក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ផាន់ វណ្ណី នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានឲ្យភ្នាក់ងារ រស្មីគោកធ្លក យើងឲ្យ ដឹងថា ម្ចាស់ទីតាំងឈ្មោះញឹម សុខ ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរនៅផ្ទះ នៅភូមិលេខ៤ សង្កាត់អូឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញបានបណ្ដាលឲ្យខួចខាតបន្ទប់ជួលចំនួន១១បន្ទប់ និងរបស់ប្រើប្រាស់ក្នុងបន្ទប់ជួលទាំងស្រុងនិងបានឆេះកំទេចក្រណាត់សំរាប់ធ្វើខ្នើយ ដោយមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីឬហៅថាទុស្សេខ្សែភ្លើង ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។ លោកវរសេនីយ៍ឯក ផាន់ វណ្ណី បានបន្តឲ្យដឹងទៀតថា កម្លាំងនគរបាលជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនរគបាលខេត្តកណ្តាលចំនួន០២គ្រឿងប្រើប្រាសើ០៤ឡាន, រថយន្តពន្លត់អគ្គិភ័យនាយកដ្ឋានចំនួន០៤គ្រឿងប្រើប្រាស់០៤ឡាន, រថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន០២គ្រឿ ប្រើប្រាស់០៣ឡាននិងរថយន្តពន្លត់អគ្គិភ័យស្រាបៀកម្ពុជាចំនួន០១គ្រឿងមិនបានប្រើប្រាស់ទឹក។ លោកនាយការិយាល័យបានគូសបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននិងបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការនគរបាលខេត្តកណ្តាលភ្លាម លោកបានដឹកនាំកម្លាំងរបស់ការិយាល័យអគ្គិភ័យខេត្ត ដោយបានសហការជាមួយកម្លាំងនគបាលអធិការក្រុងតាខ្មៅ កម្លាំងប៉ុស្តិ៍ដើមមៀនបានជួយ […]