ព័ត៌មានសន្តិសុខសង្គម

ផឹកចំស្រាកាប់ចាក់! ផឹកស៊ី ទាស់សម្ដីគ្នា ចាក់ស្លាប់ ម្នាក់នៅ នឹងកន្លែងកើតហេតុ

ខេត្ដមណ្ឌលគិរី ៖ នៅយប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៣ យប់ នៅចំណុចផ្ទះចាំចំការក្រោយ អង់តែន០១២ស្ថិតក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានករណីឃាតកម្មដោយចេតនាកេីតឡេីង បណ្ដាលអោយស្លាប់មនុស្សម្នាក់។ ប្រភពនៅកន្លែងកេីតហេតុ បានអោយដឹងថា ជនរហគ្រោះមានឈ្មោះ ជា សុផល ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរ ស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្ន ស្នាក់នៅបណ្ដោះអាសន្នភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបាន ជនសង្ស័យឈ្មោះ ឌឿក សុធា ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មានស្រុកកំណើតភូមិអូរឬស្សី ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅ ភូមិ ឃុំ កើតហេតុខាងលើត្រូវជាប្អូនបង្កេីតរបស់ជនរងគ្រោះ បានប្រេីកាំបិតចុងស្រួចចិតបន្លែចាក់ចំក ខាងមុខផ្នែកខាងឆ្វេង ទំហំទទឹង២សម.ម បណ្តោយ៤,៥ស.មជម្រៅ៧,៥ស.មបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដេីម្បីកសាងសំណុំរឿងតាមនិតីវិធីច្បាប់ ៕  

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើកូនស្រី ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ បង្ក្រាបឃាត់ខ្លួន

(ភ្នំពេញ)៖នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣:៣០នាទីយប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រី ប្រព្រឹត្តកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។   ជនសង្ស័យឈ្មោះ ចាន់ ធីតា ហៅ ធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។   ជនបង្កត្តូវជាម្តាយ​ ឈ្មោះ កេង សុភា ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ដាយង្កើតក្មេងស្រីរងគ្រោះ។ […]

ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថខេត្តកំពង់ចាមបង្ក្រាបករណីហិង្សាដោយចេតនានៅស្រុកស្ទឹងត្រង់

(ខេត្ដកំពង់ចាម)៖ក្រោយពីទទួលបានពត៏មានពីប្រជាពលរដ្ធថាមានករណីប្រើអំពើហឹង្សានៅថ្ងៃ០៤មីនា២០២២វេលាម៉ោង ០៩និង ០០នាទីយប់ នៅចំណុចភូមិគីឡូដប់ ឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានករណីហិង្សាមួយបានកើតឡើង បង្ករដោយជនសង្ស័យ ចំនួន២នាក់ មិនស្គាល់ឈ្មោះ ភេទប្រុស មានទីលំនៅ រស់នៅ ភូមិប្រទង ឃុំខ្ទួយ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកវត្ថុរឹងវាយពីក្រោយក្បាល ជនរងគ្រោះ ឈ្មោះ មឿន សំរិទ្ធ (ហៅតា) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅរស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បណ្តាលឲ្យបែកក្បាលហូរឈាម ចំនួនពីរកន្លែង រងរបួសធ្ងន់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនបង្ករបានជិះម៉ូតូគេចខ្លួនបាត់ ។   ដោយមានបញ្ជាយ៉ាងមុឺងមាត់ពីឯកឧត្ដមអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានចាត់អោយលោកឧត្ដមសេនីយ៍ត្រីសោសាវឿនមេបញ្ជាការកងរាជអាវុធហត្ថខេត្តសាវជ្រាវ រហូតដល់ថ្ងៃទី០៦ខែមីនាឆ្នាំ២០២២ កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់៖១.ឈ្មោះ ហេង សូរិយា ភេទប្រុស អាយុ២១ រស់នៅភូមិប្រទង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ២.ឈ្មោះ រី រា៉ន់ ភេទប្រុស អាយ២២ […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមអ្នកគុននិយមដែលដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញស្រាវជ្រាវនិងក្របួចបានបណ្តើៗហើយ!

(ភ្នំពេញ)៖ក្មេងស្ទាវមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំបិត ដាវ បានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កំណត់បានមុខសញ្ញាជាបណ្តើរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ គឺឈ្មោះ អ៊ិន ឆាយហួត ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចផ្ទះលេខ93 ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ក្រោមវិធានការជំនាញ ជនសង្ស័យ អ៊ិន ឆាយហួត បានសារភាពឲ្យដឹងថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះ ពិតប្រាកដមែន។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្តដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕  

ព័ត៌មានសន្តិសុខសង្គម

បុរសជើងខ្លាំងម្នាក់ក្នុងភូមិត្រូវបានសមត្ថកិច្ចនាំខ្លូនពីបទប្រើអំពើហិង្សា

(ខេត្ដព្រៃវែង)៖នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២ វេលាម៉ោង១៨៖២០នាទី នៅចំណុច ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មានករណី ហិង្សាដោយចេតនា មួយលើក បង្ករឡើង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ ភី ភា ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជាតិខ្មែរមុខរបកសិករនៅភូមិស្វាយសាក់ឃុំពោទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានទាញយកកាំបិតខ្វែវមក កាប់លើជនរងគ្រោះ មកឃាត់ ជនសង្ស័យ កុំឲ្យ ជេរប្រមាថ អ្នកជិតខាង ។ ដោយជនរងគ្រោះមានឈ្មោះ ម៉ៅ ម៉ៃ ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា បណ្តាលឲ្យរងរបួសចំនួន ពីរ កន្លែង៖១.ចំ កដៃឆ្វេង របួសប្រវែង ៤សង់ទីម៉ែត្រ ជម្រៅដល់ឆ្អឹង។ ២.ចំ កណ្ដាល ចិញ្ចើម របួស ប្រវែង៤សង់ទីម៉ែត្រ […]

ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យចំនួន១១នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា ផ្សាររាត្រីទឹកពុះក្រុងប៉ោយបែតនិងវត្ថុតាងទៅតុលាការហើយកាលពីម្សិលមិញ

(ខេត្ដបន្ទាយមានជ័យ)៖កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន១១នាក់ និងវត្ថុតាងទៅតុលាការហើយនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ ជនសង្ស័យទាំង១១នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣ និង១៥នាទី កន្លងមក។ ករណីនេះបង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាប្រហែល៣០នាក់ ជិះរថយន្តចំនួន០៣គ្រឿង ទៅអង្គុយផឹកស៊ីនៅហាងABCក្នុងផ្សាររាត្រីទឹកពុះ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិថៃចំនួន ០៥នាក់ ។ ក្នុងពេលពួកគេកំពុងផឹកស៊ីនោះ ក្រុមជនរងគ្រោះក៏ទៅដល់កន្លែងផឹកស៊ីដែរ មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើហិង្សា ដោយយកដបស្រា និងកែវជាច្រើន គប់ទៅលើជនក្រុមជនរងគ្រោះ ភ្លាមនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើអន្តរាគមន៍ តែក្រុមជនសង្ស័យមិនស្ដាប់តាម ហើយបន្តគប់ដបស្រា និងកែវ ព្រមទាំងដេញវាយទៅលើក្រុមជនរងគ្រោះ និងកម្លាំងអាវុធហត្ថថែមទៀត បន្ទាប់មកក្រុមជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លី (ពុំស្គាល់ម៉ាក) បាញ់មកលើកម្លាំងអាវុធហត្ថ បណ្ដាលឲ្យអាវុធហត្ថម្នាក់រងរបួសធ្ងន់ ក្រៅពីនេះ កម្លាំង អាវុធហត្ថ០២នាក់ទៀត រងរបួសស្រាលដោយសារត្រូវនឹងកែវស្រាដែលពួកជនសង្ស័យគប់មកលើ ។ ក្រុមជនសង្ស័យនៅតែបន្តវាយមកលើសមត្ថកិច្ច ក្រោយមកទើបកម្លាំងបានសម្រេចចិត្តបាញ់កាំភ្លើងតបតវិញ ដើម្បីការពារខ្លួន ទើបបណ្ដាលឲ្យខាងជនសង្ស័យរងរបួសម្នាក់ចំជើង ។ លោកឧត្តមសេនីយ៍ត្រី បោន […]

ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ផឹកចំស្រាកាចយកកាំបិតដេញកាប់ព្រះសង្ឃគង់នៅវត្តចំប៉ាខេត្តតាកែវ

(ខេត្ដតាកែវ)៖ ជនសង្ស័យម្នាក់ផឹកស្រាស្រវឹងបានយកកាំបិតកញ្ចែតដេញកាប់ព្រះសង្ឃ១អង្គដែលគង់នៅវត្តចំប៉ា ស្ថិតក្នុងភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១៣ និង ៤០ នាទី ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនានេះ បង្កដោយជនសង្ស័យឈ្មោះ ឡាញ ផេង ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតកញ្ចែត ដេញកាប់ព្រះសង្ឃមួយអង្គព្រះនាម ម៉ន ម៉ាត់ ព្រះជន្ម ៣៨ វស្សា ដែលកំពុងគង់នៅក្បែរកុដិ តែព្រះសង្ឃឃើញទាន់ក៏រត់ទៅចូលបន្ទប់ក្នុងកុដិហើយដាក់គន្លឹះស្រាប់តែជនសង្ស័យខាងលើយកកាំបិតកាប់ទៅលើទ្វារ បង្អួចកុដិ និងកាប់បំផ្លាញព្រះពុទ្ធបដិមាចំនួន៣អង្គ និងសម្ភារៈមួយចំនួនទៀតនៅក្នុងកុដិបណ្ដាលឱ្យខូចខាត។ ការឃាត់ខ្លួនជនសង្ស័យគឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមស្នង ការនគរបាល ខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំប៉ា បានចុះទៅដល់ កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ព័ត៌មានសន្តិសុខសង្គម

រំសាយកំហឹងចាស់! លោកយាយម្នាក់ ត្រូវក្រុមគ្រួសារមួយក្រុម ព្រួតវាយបែកក្បាលទាំងព្រឹក រត់មកប្តឹងប៉ូលិសឲ្យជួយ

(ភ្នំពេញ )៖ លោកយាយម្នាក់ ត្រូវបានក្រុមគ្រួសារមួយក្រុម ព្រួតគ្នាវាយយ៉ាងចាស់ដៃ បណ្តាលឲ្យបែកក្បាល